ជាតិ
​ទឹកទន្លេ​សេកុង ស្រក​វិញ​ជា​បណ្តើរៗ
28, Jul 2018 , 7:19 am        
រូបភាព
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
​ស្ទឹងត្រែង​៖ ទឹកទន្លេ​សេកុង​នៅ​ខេត្តស្ទឹងត្រែង ចាប់ផ្តើម​ចុះ​ស្រក​ជា​បណ្តើរៗ​វិញ នៅ​ថ្ងៃទី​២៨ ខែកក្កដា ខណៈពេល​រសៀល​នេះ​ទឹកជំនន់​នៅ​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ បាន​ស្រក​ចុះ​០,៦០​ម៉ែត្រ​។ បើ​យោងតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​



​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​១​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ទឹកទន្លេ​សេកុង​មាន​កម្ពស់​១២,៤៦​ម៉ែត្រ​។​

​សូម​រម្លឹកថា ការកើនឡើង​នូវ​កម្ពស់​ទឹកទន្លេ​សេកុង​កន្លងមក​នេះ គឺ​បណ្តាលមកពី​ការហូរ​ទឹក​ចូល​នៃ​ការបាក់​ទំ​បន់​វា​រី​អគ្គិសនី  Se-Pian Se Nam Noi នៅ​ខេត្ត Attapeu ប្រទេស​ឡាវ ដែលមាន​ចម្ងាយ​៧០​គីឡូម៉ែត្រ​ពី​ព្រំដែន​ឡាវ​-​កម្ពុជា ដែល​បានធ្វើ​ឲ្យ​៤​ឃុំ ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​លិចលង់​៕


Tag:
 ទឹកជំនន់​
  ទន្លេសេកុង​
  ស្ទឹងត្រែង​
© រក្សាសិទ្ធិដោយ thmeythmey.com