ជាតិ
ទឹកទន្លេមេគង្គ ខេត្តស្ទឹងត្រែង បានឡើង ១០,៨០ម៉ែត្រ លើសកម្រិតឲ្យប្រុងយ័ត្ន រូបពីក្រសួងធនធានទឹក និងឧត្តុនិយម
× ស្ទឹងត្រែង៖ គិតមកដល់ម៉ោង១១ ព្រឹកថ្ងៃទី៣០ ខែកក្កដា នេះ ទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៨០ ម៉ែត្រ ដែលលើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧0ម៉ែត្រ ។ ទឹកទន្លេមេគង្គឡើងខ្ពស់នេះ កំពុងហូរចូលតំបន់ទំនាបមួយចំនួនក្នុងសង្កាត់ចំនួន៤ របស់ក្រុងស្ទឺងត្រែងជាបណ្តើរៗហើយ ។ ក្នុងនោះមានសង្កាត់ព្រះបាទ សង្កាត់ស្រះឫស្សី សង្កាត់ស្ទឹងត្រែង និងសង្កាត់សាមគ្គី។ នេះបើតាមការឲ្យដឹងពី ក្រសួងធនធានទឹក និងឧតុនិយម៕
Tag:
ទឹកទន្លេមេគង្គ
ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com