ជាតិ
រដ្ឋបាលខេត្ត​ស្ទឹងត្រែង​ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ខណៈ​ទឹក​ឡើង​ហួស​កម្រិត​ប្រកាសអាសន្ន​
31, Jul 2018 , 11:34 am        
រូបភាព
រូបភាពហ្វេសប៊ុករដ្ឋបាលចេត្តស្ទឹងត្រែង
រូបភាពហ្វេសប៊ុករដ្ឋបាលចេត្តស្ទឹងត្រែង
ដោយ:
​ស្ទឹងត្រែង​៖ ស្រប​ពេលដែល​ទឹកទន្លេ​កំពុង់​ហក់​ឡើង រដ្ឋបាលខេត្ត​ស្ទឹងត្រែង បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​ប្រកបមុខរបរ​តាម​ដង​ទន្លេមេគង្គ និង​ទន្លេ​កុង  ពលរដ្ឋ​នៅតាម​តំបន់​ទំនាប​នានា ក៏ដូចជា​សាធារណជន​ទូទៅ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​។ ការប្រុងប្រយ័ត្ន​នេះ គឺ​ដើម្បី​ធានាបាន​ការការពារ​ស​ន្តិ​សុខ សុវត្ថិភាព និង​ធានា​ដល់​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ ត្រៀម​បង្ការ​ផលប៉ះពាល់​ដល់​ពួកគាត់​។



​ទន្ទឹមនឹង​ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន រដ្ឋបាលខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី​៣០ ខែកក្កដា ក៏បាន​ស្នើ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់ផ្នែក​ទាំងអស់ ឱ្យ​ដាក់ចេញ​ផែនការ​ត្រៀម​បង្ការ និង​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ ឱ្យទាន់​ពេលវេលា ករណី​មាន​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ​ណាមួយ​កើតឡើង​។​

​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា​នេះ ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង បាន​កើន​ឡើងដល់​កម្ពស់​១០,៨៤​ម៉ែត្រ លើស​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​(១០,៧០​ម៉ែត្រ​) ហើយ​តំបន់​ទំនាប​មួយចំនួន​នៅតាម​ដង​ទន្លេ ក៏ត្រូវ​បាន​ទឹក​លិច​ចូល​ជា​បន្តបន្ទាប់​ដែរ​៕

អត្ថបទទាក់ទង



Tag:
 ទឹកជំនន់​
 ​ទន្លេ​មេគ​ង្ក​
 ​ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com