ជាតិ
បទសម្ភាសន៍
វីដេអូ
ហេតុអ្វីសត្វដំរីពាក់កណ្ដឹង?
× រតនគិរី៖ សត្វដំរីខ្លះ បានពាក់កណ្ដឹងនៅត្រង់ក និងខ្លះទៀតមិនពាក់កណ្ដឹងនោះទេ។ សត្វដំរីដែលពាក់កណ្ដឹង គឺសម្រាប់សម្គាល់ នៅពេលដែលម្ចាស់ដំរីយកដំរីដែលចុះប្រេងទៅចងក្នុងព្រៃ។ ម្យ៉ាងទៀត នៅពេលដែលបងប្អូនជនជាតិដើមភាគតិចចូលទៅក្នុងព្រៃ គេនឹងលឺសំឡេងកណ្ដឹង ហើយគេនឹងដឹងថានៅទីនោះមានសត្វដំរីចុះប្រេង ដើម្បីជៀសផ្លូវពីសត្វដំរីនោះ។ ការចងកណ្ដឹងនៅលើ «ក» នេះ ផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋជនជាតិដើមភាគតិច ដែលចេញចូលក្នុងព្រៃឲ្យបានដឹងពីទីកន្លែងរបស់សត្វដំរី។ នេះជាការលើកឡើងរបស់ហ្មដំរីនៅក្នុងសមាគមអភិរក្សសត្វដំរីខ្មែរអៃរាវត្តា។
ក្រុមការងារកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានធ្វើដំណើរទៅដល់សមាគមអភិរក្សសត្វដំរីខ្មែរអៃរាវត្តា និងបានជិះដំរីទស្សនាក្នុងព្រៃសហគមន៍ដែលស្ថិតក្នុងស្រុកលំផាត់ ខេត្តរតនគិរី។ ជិះដំរីទស្សនាទេសភាពបណ្ដើរ ហើយសំណេះសំណាលជាមួយហ្មដំរីបណ្ដើរ បានធ្វើឲ្យដឹងពីសារៈប្រយោជន៍ និងការរស់នៅរបស់សត្វដំរីមួយចំនួនផងដែរ។ ក្នុងពេលជិះដំរីទស្សនានេះ ក្រុមការងារក៏បានសួរហ្មដំរី ថាតើហេតុអ្វីសត្វដំរីពាក់កណ្ដឹងនៅលើកផងដែរ។ ជាមួយគ្នានេះ ក្នុងសមាគមនេះ សត្វដំរី ២ក្បាល ពាក់កណ្ដឹង និង២ក្បាលផ្សេងទៀតមិនពាក់កណ្ដឹងនោះទេ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយហ្មដំរី ក្នុងសមាគមអភិរក្សសត្វដំរីខ្មែរអៃរាវត្តាដូចតទៅ៖
នេះជាកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុន Star Auto Cambodia សហការរៀបចំជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងប្រទេស ដោយស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់ពីតំបន់ទេសចរណ៍សក្តានុពលទាំងនោះ និងពង្រីកសក្តានុពលតំបន់ទេសចរណ៍ ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក។
បេសកកម្មលើកទី១, ទី២ និងទី៣ នៃកម្មវិធី «Mercedes-Benz និង កំណប់អាថ៌កំបាំង » នេះ បានទទួលជោគជ័យយ៉ាងអស្ចារ្យ ដោយក្រុមការងារបានរួមចំណែកលើកកម្ពស់តំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់, ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ និងថ្មីៗនេះក្រុមការងារបានទៅដល់តំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ និងទេសចរណ៍វប្បធម៌នៅខេត្តរតនគិរី៕
Tag:
ដំរី
កណ្ដឹង
រតនគិរី
Mercedes-Benz និងកំណប់អាថ៌កំបាំង
© រក្សាសិទ្ធិដោយ thmeythmey.com