ជាតិ
ស្រែ១៧ពាន់ហិចតា នៅព្រៃវែង និងបាត់ដំបង កំពុងជួបគ្រោះរាំងស្ងួត
× ស្រែប្រមាណ១៧ពាន់ហិចតា ក្នុងស្រុកមួយចំនួន នៅខេត្តព្រៃវែង និងខេត្តបាត់ដំបងបានជួបគ្រោះរាំងស្ងួត ដោយសារគ្មានភ្លៀងធ្លាក់ ខណៈដែលខេត្តចំនួននៅកម្ពុជា បាននិងកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។ នេះបើតាមការឲ្យដឹងរបស់ លោក កែវ វី អ្នកនាំពាក្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ដែលប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទនៅថ្ងៃទី៧ ខែសីហា។
អ្នកនាំពាក្យរូបនេះ បានឲ្យដឹងទៀតថា ស្រែប្រមាណ១៧ពាន់ហិចតានេះ មាន៩៥៦១ពាន់ហិចតា បានកើតឡើងនៅស្រុកចំនួន៤ ក្នុងខេត្តព្រៃវែង ដែលមានស្រុកកំពង់ត្របែក ស្រុកស្វាយអន្ទរ ស្រុកព្រះស្តេច និងស្រុកបាភ្នំ និងជាង៧,៥ពាន់ហិចតា បានកើតឡើងនៅស្រុកកោះក្រឡ ខេត្តបាត់ដំបង ដែលបានជួបនឹងភាពរាំងស្ងួត។
លោក បានបញ្ជាក់ថា ភាពរាំងស្ងួតនេះ មិនមែនកើតឡើងតែនៅស្រុកមួយចំនួនក្នុងខេត្តទាំង២ខាងលើនេះទេ តែមានស្រុកខ្លះទៀត នៅខេត្តកំពង់ស្ពឺ បន្ទាយមានជ័យ ជាដើម ក៏បានជួបនឹងគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ផងដែរ។ លោក បន្ថែមចុងក្រោយថា នេះជាសញ្ញាណមួយនៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដែលតម្រូវឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ចុះធ្វើអន្តរគមន៍លើបញ្ហានេះ៕
Tag:
ស្រូវ
រាំងស្ងួត
ទឹកជំនន់
ព្រៃវែង
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com