ជាតិ
EDC នឹងផ្អាកចរន្តអគ្គិសនី នៅតំបន់មួយចំនួនក្នុងភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ
× ភ្នំពេញ៖ អគ្គិសនីកម្ពុជា(EDC) ប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនីបណ្តោះអាសន្ន ៤ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដើម្បីដំឡើងបរិក្ខារអគ្គិសនីថ្មី និងរុះរើគន្លងខ្សែបណ្តាញដើម្បីងាយស្រួលក្នុងការពង្រីកផ្លូវ។ ការផ្អាកផ្គត់ផ្គង់នេះ នឹងធ្វើឡើងនៅតំបន់ភ្លើងមួយចំនួនក្នុងក្រុងភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
តំបន់ភ្លើងដែលនឹងត្រូវផ្អាក នៅថ្ងៃទី៩ ខែសីហា មានតំបន់ភ្លើងលេខ OP០១៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ តំបន់ភ្លើងលេខ ប.ត៣៧០ក្នុងសង្កាត់បឹងកក់១ តំបន់ភ្លើងលេខ P១៧១៥ ក្នុងសង្កាត់ព្រែកលៀប តំបន់ភ្លើងចំនួននៅសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ជើងឯក សង្កាត់ភ្នំពេញថ្មី និងសង្កាត់គោកឃ្លាង។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ។
សេចក្តីជូនដំណឹងបន្តថា ថ្ងៃទី១០ ខែសីហា តំបន់ភ្លើងដែលត្រូវផ្អាកមាន តំបន់ភ្លើងលេខP២១៦៥ នៅក្នុងសង្កាត់ចោមចៅ១ តំបន់ភ្លើងលេខ ប.ត៨១១, OP០៤០ ក្នុងសង្កាត់បឹងព្រលឹត តំបន់ភ្លើងមួយចំនួនក្នុងសង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មី។ តំបន់ភ្លើងនៅក្នុងស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងតំបន់ភ្លើងមួយចំនួននៅស្រុកសំរោងទង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកតំបន់ភ្លើងលេខ ប.ត១០២ ក្នុងសង្កាត់ឬស្សីកែវ ,តំបន់ភ្លើងលេខOP០០៨ ក្នុងសង្កាត់បឹងព្រលឹត ,តំបន់ភ្លើងលេខ ប.ត២៤៥A, ប.ត២៤៥B, P៣៣៨ ក្នុងសង្កាត់ទួលសង្កែទី២ និងតំបន់ភ្លើងមួយចំនួនក្នុងសង្កាត់អូរបែកក្អម សង្កាត់ចោមចៅទី១ និងសង្កាត់ព្រែកឯង នឹងត្រូវផ្អាកនៅថ្ងៃទី១១ ខែសីហា ។
ថ្ងៃទី១២ ខែសីហា តំបន់ភ្លើងដែលត្រូវផ្អាកមាន តំបន់មួយចំនួនក្នុងសង្កាត់ឬស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចម្រោះទី១-ទី២ និងតំបន់ភ្លើងមួយចំនួនក្នុងសង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម និងសង្កាត់ស្ទឹងមានជ័យទី១-ទី៣។ នេះបើតាមសេចក្តីជូនដំណឹងដដែល៕
Tag:
អគ្គិសនី
EDC
កណ្តាល
កំពង់ស្ពឺ
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com