ជាតិ
ប្រាក់ចំណូលបុគ្គលិក និងកម្មករ មានទំហំជាង៣៥០០លានដុល្លារក្នុងមួយឆ្នាំ រូបភាពបានពី ហ្វេសប៊ុក សម្តេច ហ៊ុន សែន
× កំពង់ស្ពឺ៖ កម្ពុជារកចំណូលបានជាង៣៥០០លានដុល្លារក្នុងមួយឆ្នាំ លើថ្លៃពលកម្ម នៅតាមរោងចក្រ សហគ្រាសសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក អ៊ិត សំហេង បានឲ្យដឹងថា ទឹកប្រាក់ជាង៣ពាន់លានដុល្លារនេះ បានចំណាយទៅលើកម្មករសរុបជាង១,៥លាននាក់ ក្នុងរោងចក្រ សហគ្រាសសរុប១២.០០០កន្លែង។ របាយការណ៍ការងារ ដែលលោក អ៊ិត សំហេង បានថ្លែងចំពោះមុខកម្មកររោងចក្រជិត២ម៉ឺននាក់ កាលពីថ្ងៃទី៨ សីហា បានបញ្ជាក់ថា ក្នុងចំណោមរោងចក្រ សហគ្រាសសេដ្ឋកិច្ចក្នុងប្រព័ន្ធខាងលើ មានវិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង មានកម្មករជាង៨៣០.០០០នាក់ ដែលបានចំណាយប្រាក់លើថ្លៃកម្មករជាមធ្យម ជាង ២.០០០លានដុល្លារ ក្នុងមួយឆ្នាំ។
សូមស្ដាប់សំឡេង៖
បើតាមរដ្ឋមន្ត្រីក្រសួងការងាររូបនេះ រោងចក្រ សហគ្រាសគ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានជាង ៦សែនកន្លែង ដែលមានកម្មករជាង ២,៤លាននាក់ កម្មករវិស័យកសិកម្មមានជាង៤លាននាក់ ពលករដែលធ្វើការនៅបរទេសមាន១,២លាននាក់ និងមន្ត្រីសាធារណៈប្រមាណ៥សែននាក់។
គួរបញ្ជាក់ថា កម្ពុជាបាននាំចេញផលិតផលសំលៀកបំពាក់ និងស្បែកជើងទៅទីផ្សារអន្តរជាតិ មានតម្លៃប្រមាណ ៧,៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៧៕
Tag:
សេដ្ឋកិច្ច
កម្មករ
រោងចក្រ ប្រាក់ឈ្នួល
កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com