ជាតិ
បាក់ឌុប
២៥ខេត្ត/រាជធានី
កំពត​៖ ដោយសារ​លិច​ទឹក ក្រសួង​ដូរ​មណ្ឌល​ប្រឡង​ពី​គរុកោសល្យ​ខេត្ត​ទៅ​វិទ្យាល័យ​ឯកជន​វឌ្ឍន​វិជ្ជា​វិញ​
19, Aug 2018 , 12:11 pm        
រូបភាព
ទិដ្ឋភាពទឹកលិចនៅកំពត។ រូបថត ក្រសួងធនធានទឹក
ទិដ្ឋភាពទឹកលិចនៅកំពត។ រូបថត ក្រសួងធនធានទឹក
ដោយ:
កំពត​៖ មណ្ឌល​ប្រឡង​ដែលមាន​ចំនួន​២០​បន្ទប់ នៅ​មណ្ឌល​សាលា​គរុកោសល្យ ខេត្តកំពត ត្រូវបាន ទទួលរង​គ្រោះទឹកជំនន់ ដែល​ធ្វើ​ឲ្យ​ជន​លិច និង​ធ្វើ​ឲ្យ​មាន​ផល​លំបាក​ក្នុងការ​ប្រឡង​។ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​ផ្លាស់ មណ្ឌល​ដែល​លិច​ទឹក មក​មណ្ឌល​នៅ​វិទ្យាល័យ​ឯកជន​វឌ្ឍន​វិជ្ជា​វិញ​ហើយ ដើម្បី​សម្រួល​ដល់​ដំណើរ​ការប្រឡង​ប្រកបដោយ​សុវត្ថិភាព​។



​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​អ្នកសារព័ត៌មាន ThmeyThmey ថា ព្រោះតែ​សា្ថ​ន​ភាព​ទឹកភ្លៀង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មណ្ឌល​ប្រលង ក្រសួង​បាន​ចាត់វិធានការ​ទប់ស្កាត់​លើ​បញ្ហា​ទាំងនោះ​អស់ហើយ ដោយ​ក្រសួង​បានរៀបចំ​មណ្ឌល​ប្រឡង​ថ្មី  និង​សម្ភារ​ចាំបាច់​សម្រាប់​ការប្រព្រឹត្តទៅ​នៃ​ការប្រឡង​រួចជាស្រេច​ហើយ​។

បើតាម​សេចក្តីជូនដំណឹង​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង អប់រំ យុវជន និង​កីឡា មណ្ឌល​ប្រឡង​ទាំង​២០ បន្ទប់ ដែល​ជន់​លិច​នោះ ជា​មណ្ឌល​ប្រឡង សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​។
​គួររំលឹកថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម្រាប់​ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២០ ដល់​ថ្ងៃទី​២១ ខែសីហា​៕


Tag:
 បាក់​ឌុប​
  រស់ សា​លីន
© រក្សាសិទ្ធិដោយ thmeythmey.com