ជាតិ
បាក់ឌុប
២៥ខេត្ត/រាជធានី
បាក់​ឌុប​៖​បេក្ខជន​ខ្លះ វិលមុខ ខ្យល់គរ ក្អួត ក្នុងពេល​ប្រឡង​ព្រឹក​នេះ​
20, Aug 2018 , 8:58 am        
រូបភាព
រូប​​ភាព​​ពីហ្វេ​​សប៊ុក​​ក្រសួ​​ងអប់រំ យុវជន និង​​​កីឡា
រូប​​ភាព​​ពីហ្វេ​​សប៊ុក​​ក្រសួ​​ងអប់រំ យុវជន និង​​​កីឡា
ដោយ: ថ្មីៗ
​បេក្ខជន​នៅតាម​មណ្ឌល​មួយចំនួន​មាន​បញ្ហា​សុខភាព ដូចជា​វិលមុខ ខ្យល់គរ ក្អួត ជាដើម ក្នុងអំឡុងពេល​នៃ​ដំណើរការ​សំណេរ​នៅ​ព្រឹក​ថ្ងៃទី​១ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ​យុវជន និង​កីឡា​។ តែ​យ៉ាងណា ក្រសួង​បាន​បញ្ជាក់ថា មាន​បេក្ខជន​ខ្លះ​បាន​បន្ត​ការប្រឡង​ឡើងវិញ បន្ទាប់ពី​មាន​អាការ​ធូរស្រាល​និង​បានទទួល​ជំនួយ​សង្គ្រោះ​បឋម​ពី​ក្រុមគ្រូពេទ្យ​ប្រចាំការ នៅតាម​មណ្ឌល​ប្រឡង​។​



​សូមបញ្ជាក់ថា វិញ្ញាសា​ប្រឡង​សម្រាប់​សិស្ស​ផ្នែក​វិទ្យាសាស្ត្រ​នៅ​ព្រឹក​ថ្ងៃទី​១​នេះ គឺ​មុខ​វិទ្យា ប្រវត្តិវិទ្យា និង​ជីវវិទ្យា​។ ចំណែក​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​វិញ បេក្ខជន​ប្រឡង​មុខវិជ្ជា ផែនដីវិទ្យា និង​ប្រវត្តិវិទ្យា​៕ 







© រក្សាសិទ្ធិដោយ thmeythmey.com