ជាតិ
បាក់ឌុប
បាក់​ឌុប​ព្រឹក​នេះ បេក្ខជន​ខ្លះ ប្រឡង​ទាំង​គ្រុនឈាម ខ្លះ​កោសខ្យល់ និង​ខ្លះ​ប្រឡង​ក្នុង​ឡានពេទ្យ​
21, Aug 2018 , 10:13 am        
រូបភាព
ប្រភពរូបថត ក្រសួងអប់រំ យុវជន និងកីឡា
ប្រភពរូបថត ក្រសួងអប់រំ យុវជន និងកីឡា
ដោយ: ថ្មីៗ
​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​ព្រឹក​ថ្ងៃទី​២ នេះ នៅតែមាន​បេក្ខជន​មួយចំនួន​ជួប​បញ្ហា​សុខភាព ដោយ​អ្នកខ្លះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខ្លះ​អាចមក​ប្រឡង​ឡើងវិញ ហើយ​មាន​ម្នាក់​ត្រូវ​បង្ខំចិត្ត​ប្រឡង​ក្នុង​រថយន្ត​សង្គ្រោះ​។



​យោងតាម​ការផ្សាយ​រប​ស់ទំ​ព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ហា​ភាគច្រើន​ដែល​បេក្ខជន​ជួបប្រទះ​នោះ គឺ​ការ​ថប់​ផ្លូវដង្ហើម វិលមុខ ខ្យល់ និង​ឈឺក្បាល​ជាច្រើន​។ បើ​គិត​ត្រឹម​ម៉ោង​១០​ព្រឹក​នេះ ករណី​ទាំងនេះ កើត​មាននៅ​មណ្ឌល​មួយចំនួន​នៅ​ក្រចេះ ស្វាយរៀង បាត់ដំបង កណ្តាល កំពង់ធំ និង​ព្រះវិហារ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ន៉ បេក្ខជន​ម្នាក់ ត្រូវបាន​គ្រូពេទ្យ​កោសខ្យល់​ឲ្យ ហើយ​ម្នាក់​ត្រូវ​ប្រឡង​ក្នុង​រថយន្ត​សង្គ្រោះបន្ទាន់ ហើយ​ម្នាក់ទៀត មាន​ជំងឺគ្រុនឈាម ត្រូវបាន​អនុញ្ញាត​ឲ្យ​ព្យួរ​ស៊ី​រ៉ូម​ចូល​ប្រលង​។​

​មិន​ត្រឹមតែ​បេក្ខជន​នោះឡើយ នៅ​បន្ទាយមានជ័យ ក៏មាន​អនុរក្ស​ជួប​អាកា​រវិលមុខ​ពេល​បំពេញការងារ​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com