ជាតិ
២៥ខេត្ត/រាជធានី
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន គ្រោងស្នើ​លើកលែងទោស​មនុស្ស​១២​នាក់​ទៀត​
23, Aug 2018 , 9:50 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពី​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅខេត្តកណ្ដាល នា​ព្រឹក​ថ្ងៃទី​២៣ សីហា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ពី​បំណង​លើកលែងទោស​ឲ្យ​មនុស្ស​១២​នាក់ ដែល​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​។​

 
​អម​ជាមួយ​ការប្រកាស​នេះ សម្ដេច ហ៊ុន សែន បាន​និយាយថា ការលើកលែងទោស​ឲ្យ​មនុស្ស​ទាំង​១២​នាក់​នេះ គឺជា​បំណង​ផ្ទាល់​របស់​សម្ដេច ពោលគឺ​មិនមែន​មកពី​សម្ពាធ​អន្តរជាតិ​ឡើយ​។ សម្ដេច មិន​ចង់​ឮ​ពាក្យ​ថា សម្ពាធ​អន្តរជាតិ ទើប​ធ្វើ​ឲ្យ​សម្ដេច​លើកលែងទោស​នោះទេ ។ សម្ដេច បាន​បន្ថែមថា មូល​ហេតុដែល​សម្ដេច គ្រោង​ស្នើសុំ​ព្រះមហាក្សត្រ​លើកលែងទោស​នេះ គឺ​ដោយសារតែ​ពួកគេ​ទាំងនោះ បានធ្វើ​លិខិត​សុំទោស​សម្ដេច​។ 

ក្រៅពីលើកលែងទោសឲ្យមនុស្ស១២នាក់ខាងលើនេះ ប្រមុខរដ្ឋាភិបាល ក៏នឹងស្នើព្រះមហាក្សត្រលើកលែងទោសទ្រង់ទ្រាយធំ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខដែរ។ នេះជាការបង្ហើបពីសម្ដេច ហ៊ុន សែន។
 
​ដ្បិត​មិន​និយាយ​ចំឈ្មោះ​ក្តី ប៉ុន្តែ​មនុស្ស​ទាំង​១២​នោះ ទំនងជា​សម្ដេច ចង់​សំដៅ​ទៅលើ​ក្រុមមន្ត្រី​នយោបាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមមាន​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្សប្រឆាំង​ចំនួន ១០​នាក់​ផ្សេងទៀត ត្រូវបាន​ចៅក្រម​នៃ​តុលាការ​ក្រុងភ្នំពេញ ចោទប្រកាន់ និង​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ចន្លោះ​ពី ៧​ឆ្នាំទៅ ២០​ឆ្នាំ ក្រោម​ហេតុផល​ចូលរួម និង​ដឹកនាំ​កុបកម្ម​កាលពី​ខែកក្កដា ឆ្នាំ​២០១៤ នៅ​ម្តុំ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​៕

Tag:
 ហ៊ុន សែន​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com