កីឡាជាតិ
ជាតិ
២៥ខេត្ត/រាជធានី
នៅពេលដែល​វីរបុរស សាលី អ៊ូមើត ទៅកាន់​ស្រុកកំណើត!
07, Sep 2018 , 4:55 pm        
រូបភាព
ដោយ: ថ្មីៗ
 អ្នកភូមិរាប់រយ​នាក់ដែល​ស្ថិតក្នុងស្រុក​ស្នួល ខេត្តក្រចេះ រីករាយ​យ៉ាងខ្លាំង​ចំពោះវត្តមាន​ម្ចាស់មេដាយមាស និងមេដាយសំរឹទ្ធកីឡាអាស៊ី សាលី អ៊ូមើត។



មនុស្សទាំងចាស់ទាំងក្មេង​នាំគ្នា​ស្វាគមន៍កីឡាករម៉ូតូទឹក​នេះ​យ៉ាងខ្លាំង ដោយគាត់​បាន​នាំកិត្តិយសជូន​ដល់​ប្រទេសជាតិ សហគមន៍ខ្មែរ-ឥស្លាម ជាពិសេស​ទីកន្លែង​ដែល​ខ្លួន​បាន​ធំធាត់។

កីឡាករម៉ូតូទឹក សាលី អ៊ូមើត ក្លាយជាកីឡាករ​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាកម្ពុជា​ក្នុងព្រឹត្តិការណ៍​កីឡាអាស៊ី បើគិត​ចាប់តាំងពី​ឆ្នាំ​១៩៥៤មក តាមរយៈ​ការឈ្នះមេដាយលើសពី​១ ពោលគឺមេដាយមាស​១ និងសំរឹទ្ធ១។

អ៊ូមើត បាន​សរសេរនៅលើហ្វេសប៊ុក​របស់ខ្លួន​ថា គេពិតជាមានមោទកភាពដែលទទួលបាននូវការស្វាគមន៍​បែបនេះពី​អ្នកភូមិ។

តាមពិតទៅ អ៊ូមើត មានកំណើតនៅ​ខេត្តត្បូងឃ្មុំ ប៉ុន្តែធំធាត់នៅ​ខេត្តក្រចេះ៕





Tag:
 Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com