ជាតិ
ដំរី​ចូលរួម​ក្នុង​យុទ្ធនា​ការសំអាត​បឹង​កន្សែង ខេត្តរតនគិរី​
15, Sep 2018 , 2:49 pm        
រូបភាព
«​ទិវា​សំអាត​ពិភពលោក​» (World Cleanup Day) ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា នេះ ដោយ​ពលរដ្ឋ និង​សហគមន៍​នានា​នៅលើ​ពិភពលោក បង្ហាញ​ពី​កាយវិការ​របស់ខ្លួន​ក្នុង​សកម្មភាព​ប្រយុទ្ធប្រឆាំង​ភាពកខ្វក់​។ នៅ​កម្ពុជា ជា​ពលរដ្ឋ ស្ថាប័នរដ្ឋ អង្គការ​ជាតិ អន្តរជាតិ សហគមន៍​អឺរ៉ុប និង​តំណាង​អង្គទូត​នានា ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​យ៉ាង​ផុសផុល​ផងដែរ​។​

 
​ងាក​ទៅ​ខេត្តរតនគិរី​ឯណោះ​វិញ មូលនិធិ​អភិរក្ស​សត្វ​ដំរី​អៃ​រាវ​ត្តា (Airavata Elephant Foundation) ដែល​បង្កើតឡើង​ដោយ​បុរស​លោក Pierre-Yves Clais និង​លោកស្រី ខៃ ចិន្តា ដែលជា​ភរិយា បាន​យក​ដំរី​ទៅ​ចូលក្នុង​យុទ្ធនា​ការសំអាត​បឹង​កន្សែង​។​


 
​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក Airavata Elephant Foundation សត្វ​ដំរី​ពីរ​ក្បាល សហការ​ជាមួយ​មនុស្ស​ក្នុងការ​សំអាត​បឹង​កន្សែង នៅ​ក្រុង​បាន​លុង​។ មូលនិធិ​ដំរី​មួយ​នេះ បាន​លើកឡើងថា ដំរី ជួយ​សម្រួល​កិច្ចការ​ធំៗ​ដល់​មនុស្ស​តាំង​ពីមុន​សម័យអង្គរ​មកម្ល៉េះ​។​
 
 
 

Tag:
 បរិស្ថាន​
  World Cleanup Day
© រក្សាសិទ្ធិដោយ thmeythmey.com