ព័ត៍មានសុខភាព
អន្តរជាតិ
អាជ្ញាធរក្រុងហាណូយឲ្យពលរដ្ឋឈប់បរិភោគសាច់ឆ្កែ និងឆ្មា ដើម្បីលើកមុខមាត់ទីក្រុង មនុស្សតាមចាប់ឆ្កែ ដើម្បីយកវាធ្វើដំណីអាហារ។ រូបថត AFP
× អាជ្ញាធរក្រុងហាណូយ ប្រាប់ពលរដ្ឋឲ្យឈប់បរិភោគសាច់ឆ្កែ និងឆ្មា ក្នុងគោលបំណងជាពិសេសលើការពង្រឹងរូបភាពទីក្រុងទាំងមូល ក្នុងនាមជាក្រុងស៊ីវិល័យ និងទំនើប។ វាក៏ជាផ្នែកមួយនៃការទប់ស្កាល់ការរាលដាលមេរោគផ្សេងៗ ក៏ដូចជាជំងឺឆ្កែឆ្កួតផងដែរ។
ហាងជាង១០០០កន្លែងនៅក្នុងទីក្រុងហាណូយ មានមុខម្ហូបសាច់ឆ្កែ និងសាច់ឆ្មា ដែលជាហេតុដែលអាជ្ញាធរក្រុងហាណូយ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះកិត្តិនាមទីក្រុងរបស់ខ្លួន។ បើតាមការផ្សាយរបស់ Channel News Asia វៀតណាម មិនចង់ឲ្យជនបរទេស និងទេសចរណ៍ទូទៅវាយតម្លៃខ្លួន អាក្រក់នោះឡើយ។
គណៈកម្មការប្រជាជនក្រុងហាណូយ បានសរសេរនៅក្នុងសេចក្តីណែនាំរបស់ខ្លួន កាលពីពេលថ្មីៗកន្លងមកថា៖ «ការលក់ដូរ ការសម្លាប់ និងការប្រើប្រាស់សាច់ឆ្កែ និងឆ្មា ធ្វើឲ្យមានទស្សនៈអវិជ្ជមានជាច្រើនពីសំណាក់ជនបរទេស និងភ្ញៀវទេសចរ ទាក់ទងនឹងការរស់នៅក្នុងក្រុងហាណូយទាំងមូល។
បន្ថែមពីលើនេះ រដ្ឋាភិបាលក៏បានព្រមានផងដែរ ជុំវិញការឆ្លងជំងឺផ្សេងៗ ដោយសារតែការបរិភោគសត្វចិញ្ចឹមជាទីស្រឡាញ់ទាំងនោះ ជាពិសេសជំងឺឆ្កែឆ្កួត ដែលមានមនុស្ស៣នាក់បានស្លាប់ និង២នាក់បានឆ្លងរោគ នៅឆ្នាំ២០១៨នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com