ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រូចពោធិ៍សាត់ បច្ចុប្បន្ន មានកំណើត​ពី​ក្រូច​នៅ​ទ្វីបអាហ្វ្រិក និង​ក្រូច​ជប៉ុន​មែន​ឬទេ​?
19, Sep 2018 , 9:46 am        
រូបភាព
​ខេត្តពោធិ៍សាត់​៖ ប្រទេស​កម្ពុជា​ស្ថិតនៅក្រោម​អាណាព្យាបាល​បារាំង​ពី​ចន្លោះ​ឆ្នាំ​១៨៦៣​ដល់​ឆ្នាំ​១៩៥៣ ពោល គឺ​កម្ពុជា ស្ថិតនៅក្រោម​អាណាព្យាបាល​បារាំង​រយៈពេល​៩០​ឆ្នាំ​។ ដោយសារតែ​ប្រវត្តិ​ទំនាក់ទំនង​ជាមួយ​ប្រទេស​បារាំង​ដ៏​យូរលង់​នេះហើយ ទើប​មានមតិ​ខ្លះ លើកឡើងថា ក្រូចពោធិ៍សាត់ ដែល​ដាំ​នៅក្នុង​ខេត្តពោធិ៍សាត់​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ តាមពិត ត្រូវបាន​នាំយកមក​ដាំ​ដោយ​ជនជាតិ​បារាំង​កាលពី​ជំនាន់​នោះ​។ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​ខ្លី​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Thmeythmey.com) និង​លោក ឃុន សុភាព ក​សិ​-​ពាណិជ្ជករ​ក្រូចពោធិ៍សាត់​នៅក្នុង​ខេត្តពោធិ៍សាត់​ដូចតទៅ​៖

 

​សំឡេង​បទ​សម្ភាស​


 
 
​ពូជ​ក្រូច​ទាំងនោះ ត្រូវបាន​គេ​ជឿថា បាន​នាំយក​មកពី​ទ្វីបអាហ្វ្រិក​ដោយ​ជនជាតិ​បារាំង​។ ពេល​នាំ​ចូលមក​ភ្លាម ពូជ​ក្រូច​នោះ មិនទាន់​មានឈ្មោះ​ទេ​។ ប៉ុន្តែ នៅពេលដែល​ក្រូច​ទាំងនោះ ត្រូវបាន​គេ​ដាំ​នៅក្នុង​ខេត្តពោធិ៍សាត់ ពលរដ្ឋ ឬ​មន្ត្រី​ខ្មែរ ឬ​មន្ត្រី​បារាំង​នា​ជំនាន់​នោះ នៅក្នុង​ខេត្តពោធិ៍សាត់ ក៏​សន្ម​ត់​ដាក់ឈ្មោះថា ក្រូចពោធិ៍សាត់​តែម្តងទៅ​។ តែ​ក៏​មានមតិ​ខ្លះទៀត​លើកឡើងថា ក្រូចពោធិ៍សាត់ ប​ច្ចុ​ប្ប​ន្ននេះ មិនមែន​កើតចេញ​តែ​ពី​ពូជ​ក្រូច​បារាំង​នាំមក​ប៉ុណ្ណោះ​ទេ តាមពិត វា​គឺ​ជាការ​បង្កាត់​ពូជ​រួមគ្នា​រវាង​ពូជ​ក្រូច​បារាំង​នាំ​ពី​ទ្វីបអាហ្វ្រិក​មក និង​ពូជ​ក្រូច​នៃ​ប្រទេស​ជប៉ុន​៕  
 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv

Tag:
 កសិកម្ម
  ក្រូចពោធិ៍សាត់​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com