ជាតិ
សុខភាព
២៥ខេត្ត/រាជធានី
លោក ប៊ុនថន ឆ្លៀតពីធ្វើការ មកដាំបន្លែធម្មជាតិនៅរានហាលលើផ្ទះជាន់ទី៣
× ភ្នំពេញ៖ ដោយក្តីស្រឡាញ់ធម្មជាតិបានជំរុញទឹកចិត្តលោក សោម ប៊ុនថន ដែលជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ឆ្លៀតពេលទំនេរពីធ្វើការងារប្រចាំថ្ងៃ មកដាំបន្លែ និងឈើហូបផ្លែនៅរានហាលលើផ្ទះជាន់ទី៣របស់ខ្លួន។ បន្លែ និងដើមឈើហូបផ្លែ ដែលលោក ប៊ុនថន បានដាំរួមមាន ត្រសក់ផ្អែម, ឪឡឹក, ម្រះ, ប៉េងប៉ោះ, ជន្លង់ ផ្ទី, ម្ទេស, ក្រសាំងទាប និង ផ្កាមួយចំនួនទៀត។
បន្លែ និងដើមឈើហូបផ្លែទាំងនោះត្រូវបានលោក ប៊ុនថន ដាំវាដាក់ក្នុងថូដោយមានដីលាយ ជាមួយនឹងជីកំប៉ុស និងស្រកីដូងដែលអាចបឺតទឹកបានយូរ សម្រាប់ទ្រទ្រង់ដល់ការលូតលាស់របស់ដំណាំទាំងនោះ។ បុរសដែលរស់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ខឫស្សីកែវ រាជធានីភ្នំពេញរូបនេះ បានពន្យល់ពីមូលហេតុដែលលោកបានឆ្លៀតពេលទំនេរពីការធ្វើការងារប្រចាំថ្ងៃ មកដាំបន្លែផ្លែឈើទាំងនោះថា ជាចំណង់ចំណូលចិត្ត ធ្វើឱ្យរូបលោកសប្បាយចិត្ត រួមទាំងអាចជួយកាត់បន្ថយកម្តៅនៅលើផ្ទះរបស់លោកបានខ្លះផងដែរ។
ដោយមិនមានបំណងដាំបន្លែផ្លែឈើទាំងនោះសម្រាប់លក់ និងមិនអាចផ្គត់ផ្គង់ការបរិភោគប្រចាំថ្ងៃក៏ពិតមែន ប៉ុន្តែបន្លែផ្លែឈើដែលលោក សោម ប៊ុនថន ដាំនៅរានហាលលើផ្ទះជាន់ទី៣ក្នុងទំហំ ១.៥ម៉ែត្រ x ៤ម៉ែត្រ នេះអាចអនុញ្ញាតឱ្យគ្រួសាររបស់លោកបេះបន្លែផ្លែឈើនោះទៅបរិភោគ, ស្ល និងធ្វើជាអន្លក់បានម្តងម្កាលផងដែរ។
(អត្ថបទ និងរូបភាព ដោយលោក សោម ប៊ុនថន ពលរដ្ឋរស់នៅរាជធានីភ្នំពេញ)
ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ IOS:
https://apple.co/2ub9pdj និង Android:
http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក
Thmey Thmey 25 និង YouTube Channel:
https://goo.gl/D6xQBv ៕
© រក្សាសិទ្ធិដោយ thmeythmey.com