ជាតិ
២៥ខេត្ត/រាជធានី
«​ទឹកជ្រោះ​៧​ជាន់​» ទើប​រកឃើញ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ នៃ​ខេត្តមណ្ឌលគិរី​
25, Sep 2018 , 12:53 pm        
រូបភាព
រូបភាពពីមន្ទីរបរិស្ថានខេត្ត​មណ្ឌលគិរី
រូបភាពពីមន្ទីរបរិស្ថានខេត្ត​មណ្ឌលគិរី
«​ទឹកជ្រោះ​ដ៏​ស្រស់ស្អាត​»​មួយកន្លែង ដែល​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ នា​ខេត្តមណ្ឌលគិរី ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់ការ​អូរ​ពោត​ដើរល្បាត​ព្រៃ ប្រទះឃើញ​កាលពី​ថ្ងៃទី​២២ ខែកញ្ញា​នេះ​។ ទឹកជ្រោះ​ដែល​សំងំ​លាក់ខ្លួន​នៅក្នុង​ព្រៃ​នេះ ត្រូវបាន​ប្រជា​សហគមន៍​រស់នៅក្នុង​តំបន់​នោះ​ដាក់ឈ្មោះថា «​ទឹកធ្លាក់​៧​ជាន់​»​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មន្ទីរ​បរិ​ស្ថាន​ខេត្តមណ្ឌលគិរី​។​



«​ទឹកធ្លាក់​៧​ជាន់​» ជា​តំបន់​សក្ដានុពល​ទេសចរណ៍​ថ្មី​មួយ ដែលមាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ​។ «​ទឹកធ្លាក់​៧​ជាន់​» ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់ការ​អូរ​ពោត​ដើរល្បាត​ព្រៃ ក៏​ប្រទះឃើញ​នូវ​ទេសភាព​ដ៏​ស្រស់បំព្រង ដែល​គួរ​ជាទី​គយគន់​នៅក្នុង​តំបន់​នោះ​។ ទឹកជ្រោះ​ដែលមាន​ឈ្មោះថា «​ទឹកធ្លាក់​៧​ជាន់​» នេះ មាន​ចម្ងាយ​ជាង ៥​គីឡូម៉ែត្រ​ពី​ស្នាក់ការ​អភិរក្ស​អូរ​ពោត​។​
 


​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ បាន​លើកឡើងថា នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ សម្បូរ​ដោយ​តំបន់​សក្ដានុពល​ទេសចរណ៍ធម្មជាតិ និង​សត្វព្រៃ​។ ជាពិសេស មាន​ថ្មភ្នំ​ណា​ម​លៀរ​ផុស​នៅ​ចំ​កណ្ដាល​ព្រៃព្រឹក្សា និង​ទឹកជ្រោះ​ដ៏​ទាក់ទាញ​។ លោក វុ​ធ សា​រុំ បន្តថា ទឹកជ្រោះ​នេះ នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ យ៉ាងច្រើន​ទៅ​កម្សាន្ត​នៅ​ទីនោះ​។​

​គួរ​បញ្ជាក់ថា ភ្នំ​ណា​ម​លៀរ ស្ថិតក្នុង​ភូមិ​ទី​១ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា នៅ​ភាគ​ខាងជើង​ក្រុង​សែន​មនោ​រម្យ​នៃ​ទីប្រជុំជន​ខេត្តមណ្ឌលគិរី ជាប់​នឹង​ព្រំប្រទល់​ប្រទេស​វៀតណាម​។​
 

 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv






Tag:
 ទេសចរណ៍​
  មណ្ឌលគិរី​
  សត្វព្រៃ​
  ទឹកធ្លាក់​
  ThmeyThmey25
 
© រក្សាសិទ្ធិដោយ thmeythmey.com