ជាតិ
ក្រពើទម្ងន់១០០គីឡូមួយក្បាល បានជាប់មងរបស់ពលរដ្ឋ រូបពីហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ
× ភ្នំពេញ៖ ពលរដ្ឋនេសាទ បានប្រទះឃើញក្រពើមួយក្បាលជាប់ម៉ង ក្នុងស្ទឹងមេទឹក ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ កញ្ញានេះ ។ សមត្ថកិច្ច អន្តរាគមន៍យកក្រពើនោះទៅរក្សាទុក មុនសម្រេចបន្ត។ នេះបើតាមហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ។
ប្រជានេសាទលោក មឿន មីន បាននិយាយថា សត្វក្រពើដែលជាប់មងលោកនេះ មានទម្ងន់ប្រហែលជាង១០០គីឡូ។ ដោយសារឃើញក្រពើធំបែបនេះ រូបលោកក៏បានរាយការណ៍ទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ លើកក្រពើរមួយក្បាលនោះ យកទៅរក្សាទុកតែម្ដង។
សត្វក្រពើនេះ ត្រូវបានដឹកយកមករក្សាទុក នៅទីបញ្ជាការវរការពារព្រំដែនគោកលេខ៨២៥ រង់ចាំបញ្ជាពីថ្នាក់លើ។ ក្រពើនេះ បានជាប់មងពលរដ្ឋក្នុងស្ទឹងមេទឹក ដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតក្នុងភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមលោក ខៀវ កាញារីទ្ធ ដែលទទួលបានព័ត៌មាននេះ ពីមន្ទីព័ត៌មានខេត្តពោធិ៍សាត់៕
© រក្សាសិទ្ធិដោយ thmeythmey.com