បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
ស្ពានឫស្សីខេត្តកំពង់ចាមមិនបាត់ឡើយ ហើយក្លាយជាវត្ថុអនុស្សាវរីយ៍
× មុនពេលដែលប្រដឹស (ស្ពានឫស្សី) ដែលភ្ជាប់ពីច្រាំងទន្លេមេគង្គមុខវត្តដីដុះត្រើយខាងក្រុងកំពង់ចាមទៅក្បាលកោះប៉ែននៃស្រុកកំពង់សៀម ត្រូវបានលិចទៅក្នុងទឹកទន្លេមេគង្គនារដូវទឹកដំឡើងនេះ នាយ យ៉ាន បានជួបអ្នកគ្រប់គ្រងប្រដឹសនេះ។ បើទោះជាមានស្ពានថ្មបេតុង ដែលសមិទ្ធផលលើកដំបូងសម្រាប់អ្នករស់នៅលើកោះទាំងនោះក៏ដោយ ប្រដឹសមិនត្រូវបានរុះរើចោលឡើយ។ អ្នកគ្រប់គ្រងប្រដឹសបានប្រាប់នាយ យ៉ាន ថាអាជ្ញាធរខេត្តកំពង់ចាមបានបញ្ជាឲ្យរក្សា និងសាងសង់ប្រដឹសនេះទុកសម្រាប់ទេសចរបរទេសទស្សនា និងម្យ៉ាងទៀតក៏សម្រាប់ទេសចរក្នុងស្រុកឆ្លងទៅលេងលើវាលខ្សាច់ក្បាលកោះប៉ែនផង។
សូមលោកអ្នកស្តាប់នាយ យ៉ាន ដូចតទៅ៖
Tag:
ប្រដឹស
ស្ពានឫស្សី
កំពង់ចាម
កោះប៉ែន
© រក្សាសិទ្ធិដោយ thmeythmey.com