ជាតិ
ពលរដ្ឋ ដែល​នេសាទ​បាន​ក្រពើ​ទម្ងន់​ជាង​១០០​គីឡូ ទទួលបាន​ថវិកា​៦០០​ដុល្លារ ពី​ក្រុមការងារ​ចម្រុះ​
27, Sep 2018 , 3:09 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម
ដោយ: ថ្មីៗ
​ពោធិ៍សាត់​៖ សត្វ​ក្រពើ​មួយ​ក្បាល ដែល​ប្រជាពលរដ្ឋ​នេសាទ​បាន កាលពីពេល​ថ្មី​នេះ ត្រូវបាន​ក្រុម​អាជ្ញាធរ សម្រេច​ព្រលែង​ឲ្យ​រស់នៅ​តំបន់​ធម្មជាតិ ក្នុង​ស្ទឹង​ឆាយ​តា​ម៉េ​ត ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី ២៧ កញ្ញា​នេះ​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

 
​មូលហេតុ​ដែល​ក្រុមការងារ​ចម្រុះ​ខេត្ត សម្រេច​ព្រលែង​សត្វ​ក្រពើ ចូលក្នុង​ស្ទឹង​វិញ​នេះ ដោយសារ​មានការ​សំណូមពរ​ពី​ប្រជ​ពលរដ្ឋ និង​អាជ្ញាធរ​ឃុំ ដែល​ពួកគេ​មាន​ជំនឿ​តាមបែប​សាសនា ចំពោះ​ការនេសាទ​បាន​ក្រពើ​នេះ​។ ក្រពើ ដែល​ក្រុមការងារ​ព្រលែង​នេះ មាន​បណ្តោយ ២.៩៣ ម៉ែត្រ និង​ទម្ងន់ ១៧០​គីឡូ​។​
 
 
​ក្រោយ​ព្រលែង​រួច ក្រុមការងារ​ចម្រុះ​ក៏បានផ្ដល់​ថវិកា​៦០០​ដុល្លារ លើកទឹកចិត្ត​ដល់​ពលរដ្ឋ ដែល​នេសាទ​បាន​ក្រពើ​នេះ​ផងដែរ​។ ទឹកប្រាក់​ទាំងនេះ បានមកពី​ក្រុមការងារ​ចម្រុះ ដែល​ដឹកនាំ​អភិបាលស្រុក សមត្ថកិច្ច និង​ក្រុមហ៊ុន​ចិន​ជាដើម​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម​៕​ 

Tag:
 ក្រពើ​
  កសិកម្ម​
  ពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com