ជាតិ
សង្គមជាតិ
អភិបាល​ខេត្តកំពត គ្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន និង​ព្រលានយន្តហោះ​ថ្មី ចំណាយ​ទឹកប្រាក់​៥០​លាន​ដុល្លារ​
30, Sep 2018 , 5:19 pm        
រូបភាព
រូបពីរដ្ឋបាលខេត្តកំពត
រូបពីរដ្ឋបាលខេត្តកំពត
 កំ​ពត់​៖ ខេត្តកំពត​នឹងមាន​ផ្លូវ​រថភ្លើង​ល្បើ​ន​លឿន​ពី​ភ្នំពេញ កំពត ដែល​អាចធ្វើ​ដំណើរ​ចំណាយពេល​ត្រឹម​១​ម៉ោង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏មាន​ព្រលានយន្តហោះ​មួយ​ទៀតផង​។ នេះ​បើ​យោងតាម​ការលើកឡើង​តាម​លោក​អភិបាល​ខេត្តកំពត​។


​លោក ជាយ តា​យ បាន​បញ្ជាក់ថា គម្រោង​ទាំងនេះ នឹង​នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៥០​លាន​ដុល្លារ​។​
​អភិបាល​ខេត្តកំពត លោក ជាវ តា​យ បាន​លើកឡើងថា​៖« នៅពេល​ខាងមុខ​ខេត្តកំពត​នឹងមាន​រថភ្លើង​លឿន​ដើម្បី​ធ្វើ​មិច​ភ្នំពេញ មកដល់ កំពត រយៈពេល​មួយ​ម៉ោង​ឲ្យ​ដល់ ហើយ​យើង​នឹង​គ្រោង​ឲ្យ​មាន​ព្រលាន​មួយ​ថ្មី ដែល​ទាក់ទាញ​ក្នុងស្រុក ហើយនឹង​អាចឈាន​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ ដែល​យើង​មើល​គេ​ជិតខាង​យើង​គេ​មាន​»​។ 
 
​អភិបាលខេត្ត​រូបនេះ គ្រោង​បង្កើត​ក្រុមហ៊ុន​មួយ​ដែលមាន​ឈ្មោះថា «​មូលធន​អភិវឌ្ឍន៍​កំពត​» ដោយមាន​តម្លៃ ១០០០​ដុល្លារ​ក្នុង​មួយ​ហ៊ុន ក្នុងនោះ​លោក​នឹងដាក់​ហ៊ុន​៥​លាន​ដុល្លារ​។ ក្នុង​គម្រោង​នេះ​ក៏​បើក​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ទិញ​ភាគហ៊ុន​ផងដែរ​៕
 






Tag:
 ជាវ តា​យ​
  រថភ្លើង​
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com