ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ព្រះមហាក្សត្រ​កម្ពុជា​ជា​ភ្ញៀវ​ពិសេស​នា​ពិធី​លៀង​សាយភោជន​ក្នុង​ទិវា​បុណ្យ​ជាតិចិន​
01, Oct 2018 , 5:24 pm        
រូបភាព
ព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហមុនី គង់ប្រថាប់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង និងមេដឹកនាំចិនជាច្រើនរូបទៀត ក្នុងពិធីលៀងសាយភោជ នៃទិវាបុណ្យជាតិចិនលើកទី៦៩ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ រូបពី Xinhua
ព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហមុនី គង់ប្រថាប់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង និងមេដឹកនាំចិនជាច្រើនរូបទៀត ក្នុងពិធីលៀងសាយភោជ នៃទិវាបុណ្យជាតិចិនលើកទី៦៩ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ រូបពី Xinhua
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ត្រូវបាន​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង យាង​ចូលរួម​ពិធី​លៀង​សាយភោជន នៅ​វិមាន​ប្រជាជន​ចិន នាទី​ក្រុង​ប៉េកាំង ក្នុងឱកាស​អបអរសាទ​រ​ទិវា​បុណ្យជាតិ​ខួប​លើក​ទី ៦៩​ឆ្នាំ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ព្រះអង្គ គឺ​ភ្ញៀវ​ពិសេស​តែមួយ​អង្គ​គត់ ដែល​ត្រូវបាន​យាង​ចូលរួម​ទិវា​បុណ្យ​ជាតិចិន​នេះ​។


 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ព្រះមហាក្សត្រ ទ្រង់​បាន​គង់ប្រថាប់​ជាប់​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង រួម​តុ​ជាមួយ​មេដឹកនាំ​ចិន​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត ដែល​ក្នុងនោះ​មាន​លោក Li Keqiang នាយករដ្ឋមន្ត្រី ,​លោក វ៉ាង ជី​សាន អនុ​ប្រធានាធិបតី និង​លោក Li Zhanshu, លោក​Wang Yang, លោក Wang Huning, លោក Zhao Leji, និង​លោក Han Zheng  ដែល​សមាជិក​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​ចិន​។ ក្នុង​កម្មវិធី ក៏​មានភ្ញៀវ​ក្រៅ និង​ក្នុងស្រុក​ចិន​១២០០​នាក់ ចូលរួម​។​
 
​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៤៩ ក្រោម​ការដឹកនាំ​របស់​លោក ម៉ៅ សេទុង ខណៈ​ជម្លោះ​សង្គ្រាមស៊ីវិល នៃ​ការបែងចែក​ទឹកដី ដែល​កាលនោះ​មេដឹកនាំ​បក្ស​គូ​មិន​តាំង គឺ​លោក ចាង ខៃ​ជៀក ត្រូវបានរ​ត់ទៅ​កោះ​តៃវ៉ាន់ ក្រោយ​ចាញ់​សង្គ្រាម​នេះ​៕
 
 
 
 
 

Tag:
 ព្រះមហាក្សត្រ​
  ស៊ី ជិន​ភីង​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com