ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រថយន្ត
ក្រុមហ៊ុន Mercedes ដាំដើមឈើជាច្រើនដើមក្នុងសាលារៀន ដើម្បីចូលរួមការពារបរិស្ថាន
01, Oct 2018 ,
7:39 pm
រូបភាព
×
ដោយ:
ថ្មីៗ
កាលពីថ្ងៃទី ២៩ ខែកញ្ញា កន្លងទៅ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនស្តារអូតូ ខេមបូឌា ដែលនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Mercedes-Benz ប្រចាំកម្ពុជាបាននាំគ្នាទៅដាំកូនឈើប្រណិតជាច្រើនដើម នៅក្នុងវិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ដែលស្តិតក្នុងភូមិរការទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ កម្មវិធីដាំដើមឈើនេះ ក៏មានការសហការចូលរួមពីប្រិយមិត្តអ្នកស្តាប់វិទ្យុប្រជាជន ដើម្បីប្រជាជន FM 91 មេហ្គាហឺត ដោយមាន DJ Lux ជាតំណាង និងសប្បុរសជនមកពីស្ថាប័នរដ្ឋ និងឯកជនផងដែរ។
បើតាមលោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន ស្តារអូតូ ខេមបូឌា នេះមិនមែនជាលើកទី១នោះទេ ដែលក្រុមហ៊ុនស្តារអូតូ ខេមបូឌា បានដាំកូនឈើនៅតាមសាលារៀន និងទីជនបទនានានោះ។ លោកបន្តថា សកម្មភាពដាំកូនឈើនេះ គឺដាំឈើដើម្បីភពផែនដី និងចូលរួមបណ្តុះ និងដឹកនាំក្មេងៗសិស្សានុសិស្សឲ្យស្រឡាញ់បរិស្ថាន។ លោក ឃុន ចាន់ថា បញ្ជាក់ដូច្នេះថា៖« យើងដាំដើមឈើ ឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ កុំរង់ចាំរហូតដល់គេប្រាប់ឲ្យយើងដាំទើបយើងដាំ ប៉ុន្តែត្រូវមានគំនិត និងស្មារតីស្រឡាញ់ការដាំដើមឈើ ឲ្យបានគ្រប់ៗគ្នា»។
សូមបញ្ជាក់ក្រោយពីការដាំកូនឈើប្រណិតៗរួច ក្រុមការងារនៃក្រុមហ៊ុន ស្តារអូតូ ខេមបូឌា ក៏បាននាំយកសម្ភារសិក្សាដែលមានដូចជា ប៊ិច សៀវភៅ ខ្មៅដៃ កូល័រផាត់រូប កាបូបស្ពាយ សម្លៀកបំពាក់ ស្បែកជើង និងថវិកាខ្លះៗ ចែកជូនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ជាពិសេសសិស្សានុសិស្សឆ្នើមៗ ដើម្បីលើកទឹកចិត្តឲ្យពួកគាត់ខិតខំរៀនសូត្របន្ថែមទៀត។
ក្រុមហ៊ុនស្តារអូតូ ខេមបូឌា ជាក្រុមហ៊ុនតែមួយគត់ដែលទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Mercedes ប្រចាំនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនស្តារអូតូ ខេមបូឌា មានទីតាំងនៅបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត សូមអញ្ជើញទំនាក់នងមកកាន់៖ 017-231-488 / 023-231-488 ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម