ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
លោក ប៊ុត បាយ រៀបរាប់ពីការប្រើប្រាស់កង់បីអគ្គិសនីដែលដំឡើងនៅស្រុកខ្មែរ
× លោកប៊ុត បាយ ជាអ្នកបើកបររបស់ក្រុមហ៊ុន ABC។ គាត់បានទិញកង់បីពណ៌បៃតងមួយគ្រឿងកាលពីឆ្នាំ២០១៦។ ជាកង់បីអគ្គិសនី ដែលមានរូបរាង និងមានកន្លែងអង្គុយដូចរថយន្តដែរ និងត្រូវបានដំឡើងនៅស្រុកខ្មែរ ប៉ុន្តែគរឿងផ្គុំផ្សេងៗគឺនាំចូលពីប្រទេសចិន។
អ្នករត់កង់បីដដែល បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា កង់បីប្រភេទនេះ មិនទាន់និយមនៅកម្ពុជា ដូចកង់បីឥណ្ឌឡើយ។ សម្រាប់លោក ប៊ុត បាយ រថយន្តអគ្គិសនី គឺងាយស្រួលប្រើប្រាស់ ផ្ទុកអីវ៉ាន់បានច្រើនគួរសម និងមិនខ្លាចទទឹកទឹកភ្លៀងនោះទេ។ បន្ថែមពីនេះ គឺលោកមិនមានចំណាយលើការចាក់នោះឡើយ។ លោកបញ្ជាក់ដូច្នេះបន្ថែមថា៖«វារត់បានលឿនដូចគេធម្មតា កម្លាំងវា។ ប៉ុន្តែប្រើមួយថ្ងៃ បញ្ចូលមួយថ្ងៃ។ បញ្ចូលពីព្រលប់ ដល់ព្រលឹមឡើង។ បញ្ចូលមួយថ្ងៃ អាចរត់ចម្ងាយ២០០គីឡូម៉ែត្រ»។
សូមស្តាប់សម្ភាសខ្លី រវាងនាយយ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ប៊ុត បាយ ដូចតទៅ៖
Tag:
កង់បី
រថយន្ត
យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com