ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
សេ​ដាក សិក្សា​ពី​ការដាំ​បន្លែ​ផ្សារភ្ជាប់​ទៅ​ទីផ្សារ​មូលដ្ឋាន ជាមួយ​កសិករ​ផ្ទាល់​
05, Oct 2018 , 10:26 am        
រូបភាព
តាកែវ​៖ លោក យ៉ង សាំង​កុមារ ស្ថាបនិក​អង្គការ​សេ​ដាក បាន​ដឹកនាំ​បុគ្គលិក​អង្គការ​សេ​ដាក​មកពី​ខេត្ត​ចំនួន​៥ ដើម្បី​សិក្សា​ស្វែងយល់​ពី​ការដាំ​បន្លែ​ដោយ​ផ្សារភ្ជាប់​ទៅ​ទីផ្សារ​មូលដ្ឋាន​។ ដំណើរ​ទស្សនកិច្ច​នេះ មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៥ តុលា នៅ​ស្រុក​ត្រាំកក់​ខេត្តតាកែវ និង​ស្រុក​ជុំ​គី​រី ខេត្តកំពត​។​


​ប្រធានបទ​នៃ​ដំណើរ​ទស្សនកិច្ច​ស្តីពី «​ការដាំ​បន្លែ​ផ្សារភ្ជាប់​ទៅ​ទីផ្សារ​មូលដ្ឋាន​» នេះ ត្រូវបាន​លោក យ៉ង សាំង កុមារ គ្រូ​បណ្ដុះបណ្ដាល​នៃ​អង្គការ​សេ​ដាក ពន្យល់​យ៉ាង​ដូច្នេះ​ថា ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​អាច​ផ្គត់ផ្គង់​បន្លែ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ដោយ​មិនចាំបាច់​នាំចូល​ពី​ក្រៅ​។ បុគ្គលិក​អង្គការ​សេ​ដាក​មកពី​ខេត្តព្រៃវែង សៀមរាប បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​កំពង់ធំ នឹងសិក្សា​ស្វែងយល់​ពី​ការដាំ​បន្លែ​ដោយ​ផ្សារភ្ជាប់​ទៅនឹង​ទីផ្សារ​មូលដ្ឋាន​នេះ ផ្ទាល់​ជាមួយ​កសិករ និង​យុវជន​ដែល​កំពុង​ដាំ​បន្លែ​សរីរាង្គ​នៅ​មូលដ្ឋាន​របស់​ពួកគាត់​។​



​លោក យ៉ង សាំង​កុមារ បន្តថា បញ្ហា​ធនធានមនុស្ស​លើ​ផ្នែក​កសិកម្ម​កំពុង​ខ្វះខាត ដូច្នេះហើយ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ដាំ​មាន​បន្លែ​ទៀងទាត់ និង​ចេះ​សហការគ្នា​។ ជាមួយគ្នានេះ កសិករ​បានចាប់ផ្ដើម​ដាំ​បន្លែ​ងាយៗ ដោយ​ផ្ដោតលើ​ស្លឹក​ខ្ទឹម ត្រប់ គល់​ស្លឹកគ្រៃ និង​ត្រសក់​ជាដើម​។ នេះ​ជា​អ្វីដែល​អ្នកជំនាញ​ផ្នែក​កសិកម្ម យ៉ាង សាំង​កុមារ បញ្ជាក់ប្រាប់ Thmey​Thmey 25 នៅក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​មួយ​នេះ​។ 



​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv
 

Tag:
 កសិកម្ម
  សេដាក
  យ៉ង សាំង កុមារ
  កំពត
  តាកែវ
  ThmeyThmey25
 
© រក្សាសិទ្ធិដោយ thmeythmey.com