ជាតិ
កុមារា​ជនជាតិ​វៀតណាម ចាប់យក​ជំនាញ​វិជ្ជាជីវៈ​គ្រឿង​ម៉ាស៊ីន​តាំងពី​វ័យ​កុមារ​នៅលើ​បឹង​ទន្លេសាប​
06, Oct 2018 , 8:19 pm        
រូបភាព
  រូបភាព​៖ ឈុត ឈា​ណា
រូបភាព​៖ ឈុត ឈា​ណា
ដោយ:
​ក្នុង​រូបភាព​នេះ គឺជា​ក្មេងប្រុស​ជនជាតិ​វៀតណាម កំពុង​ឈរ​រង់ចាំ​ហុច​របស់​ផ្សេងៗ ឲ្យ​មេជាង​របស់គេ ដែល​កំពុង​ជួស​ជុស​ទូក​នៅក្នុង​បឹង​ទន្លេសាប សិ្ថ​ត​នៅក្នុង​ឃុំ​កំពុង​លួង ស្រុក​ក្រគរ ខេត្តពោធិសាត់​។



ស្ថិតក្នុង​សម្លៀកបំពាក់​ពណ៌​ក្រហម តែ​ប្រែ​ទៅជា​ក្រហម​ក្រ​ម៉ៅ​ដោយសារ​ប្រឡាក់​ប្រេងម៉ាស៊ីន ចាប់ពី​ចុងជើង​ដល់​សក់​ក្បាល ក្រុមការងារ​យើង​មិនអាច​សួរ​អ្វី​បាន​ពី​កុមារ​ម្នាក់នេះ​បានទេ ហើយក៏​មិនដឹងថា គេ​មាន​អាយុ​ប៉ុន្មាន មក​រស់នៅ​ស្រុក​ខ្មែរ​តាំងពី​ពេលណា និង​ក្រៅពី​ប្រឡូក​ជាមួយ​ការងារ​ជាង​ម៉ាស៊ីន​នេះ តើ​គេ​មាន​ឳ​កាសចូល​សាលារៀន ទាំង​ភាសា​កំណើត​របស់គេ និង​ភាសា​ខ្មែរ​ឬ​យ៉ាងណាទេ ព្រោះ​គេ​មិនចេះ​និយាយ​ភាសា​ខ្មែរ ឯ​មនុស្ស​ចាស់​នៅក្បែរនោះ គេ​ក៏​មិន​ព្រម​ផ្តល់ព័ត៌មាន​ពី​កុមារ​នេះ​ដល់​ក្រុមការងារ​យើង​ដែរ​។

ទោះជា​យ៉ាងណា កុមារា​ម្នាក់នេះ មើលទៅ​ហាក់​ស្និត​ស្នាល​ជាមួយ​គ្រឿង​ម៉ាស៊ីន​ណាស់​។ 
​ 

© រក្សាសិទ្ធិដោយ thmeythmey.com