បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
អ្នកស្រី សំ មិន​ខ្មាសអៀន​ចំពោះ​មុខរបរ​រត់​កង់​បី​ឡើយ​
08, Oct 2018 , 5:39 pm        
រូបភាព
​សៀមរាប​៖ អ្នកស្រី សំ ជា​ស្ដ្រី​ដ៏​កម្រ​មួយរូប ដែលមាន​មុខរបរ​រ​ត់​កង់​បី ដែលជា​ទូទៅ​គេ​ឃើញ​ការងារ​នេះ​មានតែ​បុរស​តែប៉ុណ្ណោះ​។ អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ដែល​អ្នកស្រី សំ ផ្តើម​រត់​កង់​បី​នៅក្នុង​ក្រុង​សៀមរាប ដោយ​ឆ្លាស់​វេន​គ្នា​រត់​ជាមួយ​ប្តី​អ្នកស្រី​។ អ្នកស្រី​ថា មិនមាន​ភាព​ខ្មាសអៀន​ទេ​ចំពោះ​របរ​ទទួលទាន​មួយ​នេះ ផ្ទុយទៅវិញ​អ្នកស្រី​បាន​ក្លាយជា​ស្ដ្រី​មួយរូប ដែល​ត្រូវ​មហាជន​ឱ្យ​តម្លៃ និង​សរសើរ​ទៅវិញ​។ ភ្ញៀវ​របស់​អ្នកស្រី តែង​សរសើរ និង​ផ្តល់​កម្លាំងចិត្ត​ដល់​អ្នកស្រី ថា​អាចធ្វើ​ការងារ​នេះ​បាន​យ៉ាង​ល្អ​។ អ្នកស្រី សំ រម្លឹកថា អ្នកស្រី​បាន​ងាក​មក​ចាប់​របរ​នេះ ព្រោះ​យល់ថា ទន្ទឹមនឹង​អ្នកស្រី​មាន​កម្រិតវប្បធម៌​ទាប ពិបាក​នឹង​រក​ការងារ​ណា​ដែលមាន​ប្រាក់ខែ​សមរម្យ​ណាស់​។

 
​ដើមឡើយ អ្នកស្រី សំ រត់​កង់​បី​ខ្មែរ​ទេ តែដោយសារ​ទីផ្សារ​កង់​បី​ឥណ្ឌា​កើន​ខ្លាំង អ្នកស្រី សំ បាន​ដូរ​មក​ទិញ​កង់​បី​នេះ​វិញ ហើយ​អ្នកស្រី ហាក់​មាន​ភាព​ស្ទាត់ជំនាញ​ក្នុង​ការបើក​កង់​បី​ទំនើប​នេះ​។ ចំពោះ​មុខរបរ​នេះ ក្នុង​មួយថ្ងៃ​អ្នកស្រី​អាច​រក​ចំណូល​ជា​មធ្យម ១០​ទៅ ៣០​ដុល្លារ​។​
 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកស្រី អ៊ី​សា រ៉​ហា​នី និង​អ្នកស្រី សំ ដូចតទៅ​
 
 
 





© រក្សាសិទ្ធិដោយ thmeythmey.com