ពីនេះ ពីនោះ
«សុភ»ឈរនៅពីមុខ មានន័យថា «ល្អ»!
× «សុភ»ជានាមសព្ទ មានន័យថា លម្អ, សេចក្តីស្អាត, ជោគល្អ, ការសមរម្យ, មង្គល, សួស្តី, សេចក្តីសប្បាយ, គុណ, ប្រយោជន៍។ នាមសព្ទ«សុភ»សម្រាប់ភ្ជាប់នូវពាក្យដទៃដើម្បីសម្រួលឱ្យពាក្យទាំងនោះមានន័យបន្ថែមទៀត។
«សុភ»នៅខាងដើម ប្រែមកថា ល្អ, ប្រពៃ, មានសិរី, លាភ, សេចក្តីសុខ, សេចក្តីចម្រើន, ដែលឱ្យគុណ,ឱ្យសម្រេចគ្រប់យ៉ាង។
ពាក្យដែលមាន«សុភ»នៅពីខាងដើមមានដូចជា៖ សុភមង្គល(មង្គលល្អ, គ្រោះល្អ), សុភនិមិត្ត(សេចក្តីសម្គាល់ ឬសង្កេតឃើញល្អ), សុភផល(ផលល្អ), សុភល័ក្ខណ៍(លក្ខណៈល្អ), សុភកថា(សម្តីដែលនាំឱ្យមានសេចក្តីល្អ), សុភករ(ដែលធ្វើឱ្យមានសេចក្តីចម្រើន), សុភកម្ម(អំពើល្អ), សុភកាល(សម័យកាលល្អ), សុភង្គ(រូបល្អ), សុភទិន(ថ្ងៃល្អ,ថ្ងៃជា), សុភនិស្ច័យ(ការចាប់អារម្មណ៍ល្អ,ការរិះគន់ល្អ, គំនិតត្រឹមត្រូវ)។ល។ នេះបើផ្អែកលើវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់យ៉ាងដូច្នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com