ពីនេះ ពីនោះ
ខ្មែរ​ប្រើពាក្យ​ចិន «​ហេង​» និង​«​ស៊យ​» ច្រើនជាង​ពាក្យ​ខ្មែរ «​លាភ​» និង​«​ឧបទ្រព​»
12, Oct 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន សុទ្ធសឹងតែ​ប្រើពាក្យ​កម្ចី​ពី​បរទេស​ច្រើនជាង​ពាក្យ​ខ្មែរ​ទៅទៀត ដូចជា​ពាក្យ​«​ហេង​» និង​«​ស៊យ​» ដែលជា​ពាក្យ​កម្ចី​ពី​ចិន ត្រូវបាន​មហាជន​និយាយ​គ្រប់គ្នា​ឡើង​ពេញមាត់​នោះ​។ ចំណែក​ពាក្យ​«​លាភ​» និង​«​ឧបទ្រព​» ដែលជា​ពាក្យ​របស់​ខ្លួនឯង សឹងតែ​លុបបំបាត់ចោល​ទៅហើយ​។

 

 
​ជាការ​ពិត​ពាក្យ «​ហេង​» ជា​កម្ចី​ពី​ចិន មានន័យ​ដូចគ្នា​ថា​នឹង​ពាក្យ​ខ្មែរ «​លាភ​» សំដៅលើ  សេចក្តីចម្រើន​, សមប្រកប​, មានជោគ​, ចំណេញ​,​អ្វីៗ​ដែល​គួរ​បាន​។ ចំពោះ ពាក្យ «​ស៊យ​» ជា​កម្ចី​ពី​ចិន ក៏​មានន័យ​ដូចគ្នា​នឹង​ពាក្យ «​ឧបទ្រព​» ជា​ពាក្យ​ខ្មែរ មានន័យថា ភាពមិន​សមបំណង​,  អពមង្គល​, ចង្រៃ ជាដើម​។ 
 
​សព្វថ្ងៃ​ពលរដ្ឋ​ខ្មែរ ដែលមាន​ស្រ​ឡាយ​កាត់​ចិន ពួកគេ​សឹងតែ​ប្រើពាក្យ​ចិន ដោយ​ជំនួស​ជា​ពាក្យ​ខ្មែរ ទៅហើយ​។ តួយ៉ាង ពាក្យ «​ហេង​» និង «​ស៊យ​» នេះ​។ ដោយឡែក​ពាក្យ​ដទៃទៀត មានដូចជា អាំង​ប៉ាវ ឬ​ហុង​ប៉ាវ​, ផាវ​, ឆៃប៉ូវ​, ឆុង​, ទឹកស៊ីអ៊ីវ​, ឆៃថាវ​, ចាប់ឆាយ​, យីហោ​, កាវ​, គុយទាវ​, តៅស៊ន​, នំគូឆាយ​, ជាដើម​។  
 
​មូលហេតុ​ដែល​នាំ​ឲ្យ​ពួកគេ ប្រើពាក្យ​កម្ចី​ពី​បរទេស​ច្រើនជាង​ពាក្យ​ខ្មែរ ដោយសារតែ​ពួកគេ​គិតថា ពាក្យ​ទាំងនោះ​ជា​ពាក្យបុរាណ មិនទាន់​សម័យ ខណៈពេលដែល​ពលរដ្ឋ​ខ្មែរ​និយម​ភាសាបរទេស​៕  
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com