ជាតិ
រថយន្ត
សេដ្ឋកិច្ច
ពន្ធដារ ក្រើនរម្លឹកដល់ម្ចាស់យានយន្ត ឲ្យបង់ពន្ធមុនថ្ងៃទី៣០វិច្ឆិកា ដើម្បីបញ្ចៀសទោសទណ្ឌ
× អគ្គនាយកពន្ធដារ បានក្រើនរម្លឹក ដល់ម្ចាស់យានយន្តទាំងឡាយ ត្រូវតែបង់ពន្ធយានយន្តសម្រាប់ឆ្នាំ ២០១៨ ឲ្យបានមុនថ្ងៃទី ៣០ ខែវិច្ឆិកា។ ករណីខកខានបង់ពន្ធតាមថ្ងៃកំណត់នេះ ម្ចាស់យានយន្ត នឹងត្រូវទទួលទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ថ្ងៃទី៥តុលា។
ការក្រើនរម្លឹក ធ្វើឡើងបន្ទាប់ពី អគ្គនាយកដ្ឋានពន្ធដារ អង្កេតឃើញ ម្ចាស់យានយន្តមួយចំនួនមិនទាន់បានប្រកាសបង់ពន្ធលើយានយន្តរបស់ខ្លួន។
ក្នុងសេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា « ក្រោយពេលបិទបញ្ចប់ថ្ងៃបរិច្ឆេទ ការប្រមូលពន្ធ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរ ជាពិសេសនគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការអនុវត្តន៍ប្រមូលពន្ធប្រភេទនេះ តាមដងផ្លូវនានាទូទាំងប្រទេស»៕
© រក្សាសិទ្ធិដោយ thmeythmey.com