-រំលឹមតក់ៗទឹកស្រក់ស្រិចៗ តែហាក់នៅតិចជាងញើសប៉ាស្រក់
ថ្ងៃខ្លះក្តៅខ្លាំងស្លាំងស្លេកដង្ហក់ ជើងដៃកខ្វក់មិនដែលត្អូញត្អែរ។
-ជាជាងសំណង់ចង់សម្រាកដែរ ប៉ាខ្លាចថៅកែគេស្តីជេរថា
ឬកាត់ប្រាក់ឈ្នួលប៉ះពាល់គ្រួសារ ខ្លាចការសិក្សាកូនត្រូវខើចខ្លី។
-ត្រូវស្លៀកពាក់ចាស់នាំខ្មាសគេក្តី ព្រោះកូនប្រុសស្រីប៉ាហ៊ានលះបង់
កូនកាន់តែធំលែងចង់ជិះកង់ អាគុបអាសង់កូនចង់ដូចមិត្ត។
-កូនប្រុសស្រីប៉ាហ៊ឺហាភ្លេចគិត ដើរលេងឆ្ងាយជិតបានម៉ូតូថ្មី
ធ្វើឫកបែបហំសមកូនសេដ្ឋី ខ្លាំងក្លាសម្តីប៉ាស្តីលែងស្តាប់។
-ប៉ាស្រក់ទឹកភ្នែកពេលមានគេប្រាប់ ថាកូនគេចាប់ព្រោះប្រើថ្នាំញៀន
ប៉ាធ្វើសំណង់ចង់ឲ្យកូនរៀន ចង់ឃើញកូនឈានឆ្ងាយពិភពឪ។
-ក្មេងៗដទៃលៃដើរផ្លូវត្រូវ ស្តាប់គ្រូម៉ែឪនាំទៅរកល្អ
កុំគិតកើតខុសក្នុងត្រកូលក្រ ជំនាន់យើងតក្រទៀតទើបខុស៕