អត្ថបទពាណិជ្ជកម្ម
គម្រោង មិង ហួរ ខុនដូមីនៀ នៅចំកណ្ដាលក្រុងភ្នំពេញ បើកលក់ផ្លូវការហើយ
× កាលពីថ្ងៃសុក្រទី៥ ខែតុលា កន្លងទៅ ក្រុមហ៊ុន មិង ហួរ គ្រុប ខូអិលធីឌី បានប្រារព្ធពិធីសម្ពោធបើកលក់គម្រោង មិង ហួរ ខុនដូមីនៀម ជាផ្លូវការ នា The Great duke ។ កម្មវីធីនេះប្រព្រឹត្តទៅក្រោយអធិបតី ឯកឧត្តម លាង មុនីរិទ្ធ រដ្ធលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំ និងបុគ្គលិក ក្រុមហ៊ុន មិង ហួរ គ្រុប ខូអិលធីឌី ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀត។
គោលបំណងធំនៃកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយអំពីគុណភាព និងសេវា របស់គម្រោង មិង ហួរ ខុនដូមីនៀម ដល់ភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់បានគេហដ្ឋានផ្ទាល់ខ្លួន និងស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ។ លើសពីនេះក៏ជាការចូលរួមលើកកម្ពស់យ៉ាងធំរបស់ក្រុមហ៊ុន មិង ហួរ គ្រុប ខូអិលធីឌី នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
គម្រោង មិង ហួរ ខុនដូមីនៀម បានចាប់ផ្ដើមសាងសង់តាំងពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ មកម្ល៉េះ ដោយមានច្បាប់អនុញ្ញាតសាងសង់ពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ គម្រោងដ៏ល្អឯកមួយនេះសាងសង់ឡើងលើដីឡូត៍លេខ៥៧ ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំ ដែលធានាបាននូវគុណភាពខ្ពស់មានសោភ័ណភាពល្អ ផាសុកភាព រចនាតាមបែបស៊ីវីល័យ បំពាក់ដោយជណ្តើរយន្ត និងប្រព័ន្ធសុវត្ថិភាព បង្ការអគ្គិភ័យគ្រប់ជាន់ និងមានជណ្តើរអាសន្ន ចាប់ពីជាន់ក្រោមដីដល់ជាន់ដំបូល។
លោក ឈួរ ឈុនហួរ អគ្គនាយក ក្រុមហ៊ុន មិង ហួរ គ្រុប ខូអិលធីឌី បានឲ្យដឹងថា ៖ «គម្រោង មិង ហួរ ខុនដូមីនៀម ត្រូវបានសាងសង់ឡើង ចែកចេញជាពីរអគារ លើផ្ទៃដីសរុបចំនួន ១,៣០៥ ម៉ែត្រក្រឡា ដែលនឹងចំណាយទឹកប្រាក់វិនិយោគជាង ១១លានដុល្លារសហរដ្ឋអាមេរិក និងត្រូវចំណាយពេលសាងសង់ ចំនួន២ឆ្នាំកន្លះ។ អគារទី១ ជាប្រភេទអគារក្លិបហាត់ប្រាណ និងស្នាក់នៅ (សម្រាប់ជួល) មានកម្ពស់១៣ជាន់ សង់លើផ្ទៃដីសរុប ៧៥៤ ម៉ែត្រក្រឡា និង អគារទី២ ជាប្រភេទអគារស្នាក់នៅ (សម្រាប់លក់) មានកម្ពស់១៩ជាន់ សង់លើផ្ទៃដីសរុប៥៥១ម៉ែត្រក្រឡា។ ហើយនេះ ជាជម្រើសដ៏ប្រសើររបស់អតិជនដែលមានកម្រិតជីវភាពរស់នៅមធ្យម និងបង្គួរ លើអគារស្នាក់នៅរួម ប្រកបដោយគុណភាព សុវត្ថិភាព ផាសុកភាព និងតម្លៃសមរម្យ»។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com