ជាតិ
បុណ្យភ្ជុំបិណ្ឌ
ព្រះអង្គចេកព្រះអង្គចម គោលដៅគោរពបូជាសំខាន់សម្រាប់ភ្ញៀវទេសចរនារដូវភ្ជុំបិណ្ឌ
× សៀមរាប៖ ដូចរាល់ឆ្នាំ ភ្ញៀវទេសចរជាតិ តែងធ្វើដំណើរមកកម្សាន្តខេត្តសៀមរាប នារដូវបុណ្យភ្ជុំបិណ្ឌនេះ ខណៈដែលអ្នកខេត្តនេះ បានធ្វើដំណើរទៅកាន់ស្រុកកំណើតរៀងៗខ្លួន។ ក្រៅពីការកម្សាន្ត ភ្ញៀវទេសចរជាតិ ក៏មិនភ្លេចការគោរពបូជានៅទីសក្ការបូជាព្រះអង្គចេក ព្រះអង្គចម មុខព្រះរាជដំណាក់ផងដែរ។
គេសង្កេតឃើញថា ភ្ញៀវទេសចរជាតិចាប់ផ្តើមធ្វើដំណើរមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី៧ តុលាមក។ ពួកគេបានធ្វើដំណើរដើម្បីធ្វើបុណ្យផង និងកម្សាន្តផង នៅតាមវត្តអារាមនានាក្នុងខេត្តសៀមរាប។ សម្រាប់ថ្ងៃទី៨ តុលា វត្តមានរបស់ពួកគេមានកាន់តែច្រើន ពិសេសនៅតាមប្រាសាទ និងទីសក្ការបូជាព្រះអង្គចេក ព្រះអង្គចម ដែលនៅកណ្ដាលក្រុងសៀមរាប។
ដោយសារមានមនុស្សមកបូជាច្រើន អ្នកលក់ផ្កានៅទីសក្ការនេះ ក៏មមាញឹកច្រើនដែរ។ អ្នកលក់ផ្កាមួយរូបបានឱ្យដឹងថា នារដូវនេះ ផ្កាឈូកច្រើនជាងម៉ឺនទងត្រូវបានលក់ចេញ ហើយផ្កាទាំងនោះ ច្រើនយកមកពីតំបន់ភ្នំក្រោម និងមួយចំនួនយកពីភ្នំពេញមកផងដែរ៕
ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗ ដែលភ្ញៀវទេសចរចូលមកគោរពបូជានៅទីសក្ការព្រះអង្គចេក ព្រះអង្គចម
© រក្សាសិទ្ធិដោយ thmeythmey.com