ជាតិ
សេដ្ឋកិច្ច
សណ្ឋាគារ​មួយ​ក្នុង​ក្រុង​សៀមរាប​ច្នៃ​គល់​ស្លឹកគ្រៃ​ជា​បំពង់​បឺត​ជំនួស​ការប្រើ​ប្លា​ស្ទីក​
10, Oct 2018 , 5:59 pm        
រូបភាព
​សៀមរាប​៖ ដោយ​មើលឃើញ​ពី​ការបំពុល​បរិស្ថាន​តាម​រយៈ​ការប្រើប្រាស់​ប្លា​ស្ទីក​ដ៏​ច្រើនសន្ធឹក​នាពេល​បច្ចុប្បន្ន ថ្នាក់ដឹកនាំ​នៃ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​សៀមរាប បាន​រកឃើញ​ពី​វិធីសាស្ដ្រ​ថ្មី​មួយ ជំនួស​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទីក​ក្នុង​សណ្ឋាគារ​ខ្លួន​។ សណ្ឋាគារ​នេះ​បាន​ច្នៃ​ស្រទាប់​គល់​ស្លឹកគ្រៃ ជា​បំពង់​បឺត ជំនួស​ឱ្យ​ការប្រើប្រាស់​បំពង់​បឺត​ជ័រ​។

 
​សណ្ឋាគារ ម៉េ​ម័​រ ផា​ឡេស កំពុង​អន​វុត្ត​ន៍​គោលការណ៍​មិន​ប្រើប្រាស់​ប្លា​ស្ទីក​ដំបូង​គេ​នៅក្នុង​ក្រុង​សៀមរាប​។ អ្នកគ្រប់គ្រង​សណ្ឋាគារ​នេះ បានឱ្យដឹងថា ម៉េ​ម័​រ​បាន​បង្កើត​គល់​ស្លឹកគ្រៃ ជំនួស​ទុយោ​ប្លា​ស្ទីក ចាប់ពី​សណ្ឋាគារ​នេះ​បើក​ដំណើរការ​កាលពីដើមឆ្នាំ ២០១៨​មក​។



លោក ងួន ឆៃ បាន​បន្ថែមថា សណ្ឋាគារ​លោក​មិនមាន​ប្រើប្រាស់​ដប​ទឹក ហើយក៏​គ្មាន​ការទិញ​ទឹក​ពី​ក្រៅ​មក​ដែរ​។ ជំនួស​មកវិញ សណ្ឋាគារ​ម៉េ​ម័​រ បាន​ទិញ​ម៉ាស៊ីន​បន្សុទ្ធ​ទឹក​ដ៏​ធំ​មួយ ដើម្បី​ប្រើប្រាស់​ក្នុង​សណ្ឋាគារ​ផ្ទាល់ខ្លួន ក្នុង​បំណង​មិន​ចង់ឱ្យមាន​សំបក​ដប​ប្លា​ស្ទីក​ចរាចរ​ក្នុង​សណ្ឋាគារ​។​លោក ងួន ឆៃ បានឱ្យដឹង​ទៀតថា គោលការណ៍​នេះ ត្រូវបាន​ភ្ញៀវ​ភ្ញាក់ផ្អើល កោត​ស​សើរ និង​អ្នកខ្លះ​ចង់​រៀន​តាម​ផងដែរ​។ 


 
​ក្រៅពី​ការ​បំពង់​បឺត​ស្លឹកគ្រៃ សណ្ឋាគារ​នេះ​ក៏មាន​ធុង​បរិច្ចាគ​មួយ ដែល​សម្រាប់​ដាក់​សម្ភារ​ចាស់ៗ លែង​ប្រើ ដែល​បាន​ពី​សាធារណជន ឬ​ភ្ញៀវ​ដែល​មក​ស្នាក់នៅ​ផងដែរ​។ សម្ភារ​ទាំងនោះ នឹងត្រូវ​បាន​នាំទៅ​ចែកជូន​អ្នកភូមិ​ក្រីក្រ​ដាច់ស្រយាល​នៅក្នុង​ខេត្តសៀមរាប​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ងួន ឆៃ​៕
 


© រក្សាសិទ្ធិដោយ thmeythmey.com