ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
ថ្ងៃភ្ជុំបិណ្ឌ រមណីយដ្ឋាននានានៅប៉ៃលិនទាក់ទាញទេសចរបានជិត១ម៉ឺននាក់
× ប៉ៃលិន៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង៩ពាន់នាក់ ដែលទៅទស្សនាកម្សាន្តនៅទីរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិននាថ្ងៃបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី៩ ខែតុលា។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្ត ដែលផ្ញើរទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ។
របាយការណ៍របស់មន្ទីរព័ត៌មានខេត្តប៉ៃលិន បានបង្ហាញថា ភ្ញៀវទេសចរដែលទៅកម្សាន្តនៅខេត្តប៉ៃលិនក្នុងពិធីបុណ្យភ្ជុំបិណ្ឌ មានចំនួនសរុបជាង៩៤០០០ ដែលភាគច្រើន ជាភ្ញៀវក្នុងស្រុក។
ទេសចរជាង៩ពាន់នាក់នោះ បានទៅកម្សាន្តនៅរមណីយដ្ឋាននានាដូចជា រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ភ្នំយ៉ាតមាន រហាត់ទឹក ភ្នំដំបង កូលាបប៉ៃលិន និងអាងជីងចក់ តំបន់លំហែកាយស្ទឹងតារាប ម្លប់សាវម៉ៅ និងចំការខ្នុរ៕
Tag:
ភ្ជុំបិណ្ឌ
ភ្ញៀវទេសចរ
ប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com