ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយ​៥​ថ្ងៃ​នៅ​ជប៉ុន សម្តេច ហ៊ុន សែន បន្តទៅ​ដល់​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​
10, Oct 2018 , 5:13 pm        
រូបភាព
សម្តេច ហ៊ុន សែន នៅមុនចេញដំណើរពីក្រុងតូក្យូ ឆ្ពោះទៅកោះបាលី
សម្តេច ហ៊ុន សែន នៅមុនចេញដំណើរពីក្រុងតូក្យូ ឆ្ពោះទៅកោះបាលី
ដោយ: ថ្មីៗ
សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី​១០ ខែតុលា នេះ បាន​ទៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ចូលរួម​វេទិកា​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​រហូតដល់​ថ្ងៃទី​១២ ខែតុលា​។ ប្រមុខ​រដ្ឋាភិបាល បានធ្វើ​ដំណើរ​ទៅកាន់​ទីនោះ ក្រោយ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​រយៈពេល​៥​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន​។



​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ ចីរភាព និង​ភាពជោគជ័យ​ក្នុងការ​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​តាមរយៈ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​តំបន់ និង​សកលលោក​» ស្រប​ជាមួយនឹង​កិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំ របស់​ក្រុមប្រឹក្សា​អភិបាល​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ធនាគារពិភពលោក (World Bank) ឆ្នាំ​២០១៨​។​

​តាម​ការគ្រោងទុក ក្រៅពី​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន សម្តេច ហ៊ុន សែន និង​ប្រតិភូ​នឹង​
​ជួប​ផងដែរ​ជាមួយ​អគ្គលេខា​អង្គការសហប្រជាជាតិ ប្រធាន​ធានា​គារ​ពិភពលោក នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​និង​អ្នក​ពាក់​ព​ន្ទ័​ផ្សេងទៀត​ដែល​ផ្តោត​សំខាន់​លើ​វិស័យសេដ្ឋកិច្ច​។​

​ ​

ប្រតិភូ​កម្ពុជា នឹង​វិល​ត្រឡប់មក​ប្រទេស​វិញ​នា​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ សម្តេច ហ៊ុន សែន បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​របស់ខ្លួន​នៅពេល​អាយុ​២៦​ឆ្នាំ​។ សម្តេច​បានសរសេរថា​៖ «​សូម​ជូន​រូបថត​ពី​អាយុ​២៦​ឆ្នាំ​មួយ​សន្លឹក​ដើម្បី​ធ្វើការ​ប្រៀប​រវាង​វ័យក្មេង​និង​វ័យ​យ​ចំណាស់​»៕


© រក្សាសិទ្ធិដោយ thmeythmey.com