ជាតិ
កំប្លោក ត្រគៀត បន្ត​វាយលុក​លើ​ឆ្នេរ​អូរ​ត្រេះ ខេត្ត​ព្រះសីហនុ​
10, Oct 2018 , 11:22 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់​នៅវេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃទី​១០ ខែតុលា ថា សំណល់​កំប្លោក និង​ត្រគៀត បន្ត​វាយលុក​នៅ​ឆ្នេរ​អូរត្រេះ​។ ស្របពេល​ជាមួយគ្នា អាជ្ញាធរ អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដើម្បី​សំអាត​សំណល់​ទាំងនេះ ពី​តំបន់ឆ្នេរ​។​





កាលពីពេល​ព្រឹក​ថ្ងៃ​ដដែល លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ពលរដ្ឋ​សំអាត​កាកសំណល់​កំប្លោក​ដែល​អ​ណ្តែ​កក​ក នៅតាម​ឆ្នេរ​អូរ​ឈើទាល រួច​ម្តង​ហើយ ប៉ុន្តែ​សំណល់​ដែល​នៅ​សេសសល់​ទាំងនោះ បាន​អណ្តែត​ទៅកាន់​ឆ្នេរ​ផ្សេងៗ​ទៀត​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ម្ចាស់​អាជីវករ​លក់ដូរ​ឲ្យ​ចូលរួម​សំអាត​អនាម័យ​បរិស្ថាន​ឆ្នេរសមុទ្រ  ដើម្បី​រួមចំណែក​ថែរក្សា​ការពារ​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​នៅ​ខេត្ត​ព្រះសីហនុ​៕




© រក្សាសិទ្ធិដោយ thmeythmey.com