កីឡាអន្តរជាតិ
អន្តរជាតិ
លោក Leonardo Jardim ចាក​ចេញពី Monaco ក្រោយ​ដឹកនាំ​បាន​៤​ឆ្នាំ​
12, Oct 2018 , 9:15 am        
រូបភាព
ដោយ: ថ្មីៗ
​ក្លិប AS Monaco កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានប្រកាស​ពី​ការចាកចេញ​របស់ លោក Leonardo Jardim បន្ទាប់ពី​គ្រូបង្វឹក​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ដឹកនាំ​ក្លិប​អស់​រយៈពេល​៤​ឆ្នាំ​ដោយបាន​ឈ្នះ​ពាន Ligue 1 មួយ​លើក និង​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Champions League មួយ​លើក​។​

 
​លោក Jardim អាយុ​៤៤​ឆ្នាំ បាន​ដឹកនាំ AS Monaco ចាប់ពី​ឆ្នាំ​២០១៤​មក ដោយបាន​នាំ​ក្លិប​ឈ្នះ​ពាន Ligue 1 នៅ​រដូវ​កាល​ឆ្នាំ​២០១៦-១៧ ហើយ​បាន​ក្លាយជា Manager of the Year នៃ​ក្របខណ្ឌ​បារាំង​មួយ​នេះ​។ បន្ទាប់មក លោក​បាន​នាំ Monaco ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Champions League​។ 
 
​សម្រាប់​គ្រូបង្វឹក​ព័រ​ទុយ​ហ្គា​ល់​រូបនេះ វា​ជាការ​ចាកចេញ​ដ៏​រីករាយ ព្រោះ​លោក​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ជាច្រើន​ជាមួយ​ក្លិប​នា​រយៈពេល​៤​ឆ្នាំ​កន្លងមកនេះ​៕

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com