អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនផលិតស្រាបៀរ​(CBL) ប្រគល់​រង្វាន់ IphoneX ជូន​អ្នកឈ្នះ​ពី​កម្មវិធី​ពិសា​ដោយ​ទទួលខុសត្រូវ​ដែលមាន​ឈ្មោះ “GET YOUR SHAPE BACK”
12, Oct 2018 , 9:14 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃ​សុក្រ​ទី ០៥ ខែតុលា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក​រួមមាន Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor Gold Crown និង Gold Crown Stout បានប្រគល់​រង្វាន់ IphoneX ថ្មី​សន្លាង​មួយ​គឿង​ជូន​លោក ឌុល វណ្ណា ដែលជា​អ្នកឈ្នះ​ពី​កម្មវិធី​ពិសា​ដោយ​ទទួលខុសត្រូវ​ដែលមាន​ឈ្មោះថា​“GET YOUR SHAPE BACK” ក្នុងការ​ចាប់ឆ្នោត​ផ្សងសំណាង​ដែល​បាន​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី ០៧ ខែកញ្ញា​កន្លងទៅនេះ​។​

​ក្រុមហ៊ុន​នឹង​ចែក​រង្វាន់ IPhone ថ្មី​មួយគ្រឿង​ទៀត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ ដូច្នេះ​សូម​លើកទឹកចិត្ត​អតិថិជន​ទាញយក​កម្មវិធី GYSB app រួចហើយ​ចូលរួម​លេង​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ពី​ការចាប់​ឆ្នោត​ផ្សងសំណាង​ខាងមុខនេះ​។​


 
​នៅក្នុង GYSB APP  មាន​មុខងារ​ពិសេស​ដែល​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន (​ទាំង​ប្រព័ន្ធ IOS និង Android) អាច​លេង​ហ្គេម​ចងចាំ ប្រសិនបើ​អ្នកទទួលបាន​ពី​ន្ទុ​ពេញ (៦ ពិន្ទុ​) អាចមាន​ឱកាស​ឈ្នះ​រង្វាន់ IPhoneX តាមរយៈ​ការចាប់​រង្វាន់់​។​
 

 
​ដើម្បី​អប់រំ​អតិថិជន​ឲ្យ​ចេះ​ទទួលទាន​ក្នុង​កម្រិត​មធ្យម យើង​បាន​បង្កើត​កម្មវិធី​នេះ​ជា​ពីរ​៖
 
១. តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក Get Your Shape Back KH 
២. កម្មវិធី​តា​រយៈ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ដែក​មាន​ឈ្មោះថា “GET YOUR SHAPE BACK” ឬ GYSB APP
 
​រហូតមក​ទល់នឹង​បច្ចុប្បន្ននេះ​គេហទំព័​ហ្វេ​ស​ប៊ុន​មាន​អ្នកគាំទ្រ​រហូត ១១០,០០០ នាក់ និង​មាន​អ្នក​ទា​ញយ​កម្មវិធី​នេះ​រហូតដល់ ១៨,០០០​នាក់​មកហើយ​។​
​គួររំលឹកថា នេះ​គឺជា​ឆ្នាំ​ទី​ប្រាំពីរ​ហើយ​ដែល​ក្រុមហ៊ុន CBL បាន​សហការ​ជា​ដៃគូ​ជាមួយ​ក្រសួង ឬ ស្ថាប័ន​សំខាន់ៗ​ដូ​ជា​ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​បណ្ដុះ​ឲ្យ​មាន​ឥរិយាបទ​ទួល​ទាន​គ្រឿង​ស្រវឹង​៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com