អត្ថបទពាណិជ្ជកម្ម
ហេតុអ្វី​ត្រូវ​ជ្រើសរើស​រៀន​ភាសា​អង់គ្លេស និង​ភាសា​ចិន​នៅ CAM-ASEAN?
12, Oct 2018 , 10:48 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការជ្រើសរើស​សាលា​សម្រាប់​សិក្សា ភាសា​អង់គ្លេស និង​ភាសា​ចិន គឺជា​រឿង​សំខាន់​ចំពោះ​សិស្ស​-​និស្សិត ដែល​ចង់​បន្ថែម​ជំនាញ​ភាសា​។ នៅក្នុង​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន តម្រូវ​ឲ្យ​បុគ្គលិក​ម្នាក់ៗ ចេះ​ភាសា​យ៉ាងតិច​មួយ គឺ​ភាសា​អង់​ភ្លេ​ស តែ​ដោយមាន​ការវិនិយោគ​ធំៗ​ជាច្រើន​ពី​ប្រទេស​ចិន ទើប​តម្រូវ​ឲ្យ​ម្នាក់ៗ គួរ​មាន​ភាសា​យ៉ាងតិច​ពីរ ដើម្បី​បង្កើន​ភាពងាយស្រួល ក្នុងការ​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ចិន​។ សិស្ស​តាម បណ្តា​សកល​វិទ្យាល័យ គួរ​ស្វែងរក​កន្លែង​សិក្សា​ភាសា​ឲ្យ​បាន​ត្រឹមត្រូវ និង​គ្រូ​មាន​ជំនាញ​ច្បាស់លាស់​។​
 
​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ជា​វិទ្យាស្ថាន​ជំនាញ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស និង​ភាសា​ចិន ដ៏​ល្បី​មួយ ក្នុង​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ន​។ សព្វថ្ងៃ CAM-ASEAN មាន​សិស្ស​ប្រហែល​២០០០​នាក់ កំពុង​សិក្សា​ផ្នែក​ភាសា​អង់គ្លេស និង​ភាសា​ចិន​។ CAM-ASEAN មាន​សិស្ស​កើន​ជា​លំដាប់ ដោយសារតែ​វិទ្យាស្ថាន​នេះ មាន​កម្មវិធីសិក្សា​ច្បាស់លាស់ និង​ស្របតាម​ស្តង់ដា​អន្តរជាតិ​។ វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន  មាន​គ្រូខ្មែរ និង​បរទេស​ដែលមាន​បទពិសោធន៍ និង​ជំនាញ ហើយ​ការសិក្សា​ក្នុង​ថ្នាក់​មាន​វិន័យ និង​ការគ្រប់គ្រង​បានល្អ ទើប​ធ្វើ​ឲ្យ​សិស្ស​ងាយស្រួល​រៀនសូត្រ​។ 


 
CAM-ASEAN ធានាថា សិស្ស​ដែល​បាន​រៀន​នឹង​ចេះ​ភាសា​អង់គ្លេស និង​ភាសា​ចិន​ច្បាស់លាស់ ក្រោយពី​បញ្ចប់​ការសិក្សា​ក្នុង​រយៈពេល​មិន​លើសពី​២​ឆ្នាំកន្លះ​ទ្បើ​យ ព្រមទាំង​ទទួលបាន​វិញ្ញាបនបត្រ​អន្តរជាតិ Cambridge ESOL Examination និង​ពិន្ទុ​តេស IELTS ឬ TOEFL ខ្ពស់ សម្រាប់​ភាសា​អង់គ្លេស និង​វិញ្ញាបនបត្រ HSK សម្រាប់​ភាសា​ចិន​ផងដែរ​។​
 
CAM-ASEAN មាន​អាសយដ្ឋាន​នៅ​អគារ​លេខ ១៨B ផ្លូវ​២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ខាងត្បូង​ភោជនីយដ្ឋាន ខ្មែរ​-​ថៃ អូ​ទ្បាំ​ពិ​ក ចម្ងាយ​៥០ ម៉ែត្រ បត់​ចូល​តាម​ហាង​លក់​ផ្លែឈើ ស្រីមុំ​អូ​ទ្បាំ​ពិ​ក​។ ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ​៖ 023 976 999 / 070 774 450​។ 
 
​គេហទំព័រ​៖ www.cam-asean.com ។​
​ហ្វេ​ស​ប៊ុ​ក​៖ www.facebook.com/camaseaninstitute​​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com