ជាតិ
នយោបាយជាតិ
លោក ស៊ឹម កា ជាអនុប្រធានទី១ ព្រឹទ្ធសភា ជំនួសលោក នៃ ប៉េណា លោក ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា ជំនួសលោក នៃ ប៉េណា ។ រូបពីហ្វេសប៊ុកព្រឹទ្ធសភា
× ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា បានបោះឆ្នោតជ្រើសតាំងលោក ស៊ឹម កា ធ្វើជាអនុប្រធានទី១ ជំនួសលោក នៃ ប៉េណា ដែលទទួលមរណៈភាព កាលពីថ្ងៃទី២៩ កញ្ញាកន្លងមក។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។
លោក ស៊ឹម កា ត្រូវបានសមាជិកព្រឹទ្ធសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដោយ ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីសមាជិកព្រឹទ្ធសភានេះ បានធ្វើឡើង ក្រោមអធិបតីភាពសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។
ចំណែកលោកស្រី កង សៅរ៍ធន ក៏ត្រូវបានទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៥ (ខេត្តតាកែវ កំពត និងខេត្តកែប) ជំនួសតំណែងលោក នៃ ប៉េណា ផងដែរ។ ក្រោយទទួលបានការផ្ដល់សេចក្ដីទុកចិត្តនេះ លោកស្រី កង សៅរ៍ធន ត្រូវធ្វើសច្ចាប្រណិធានមុនពេលចូលកាន់តំណែង។
លោកស្រី កង សៅរ៍ធន ដែលជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៥ ជំនួសលោក នៃ ប៉េណា ។ រូបពីហ្វេសប៊ុកព្រឹទ្ធសភា
សម្ដេច សាយ ឈុំ ជាប្រធានព្រឹទ្ធសភា លោក ស៊ឹម កា អនុប្រធានទី១ និងលោក ទេព ងន ជាអនុប្រធានទី២ព្រឹទ្ធសភា៕
Tag:
នយោបាយ
ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com