ប្រមុខ​រដ្ឋាភិបាល មកដល់​កម្ពុជា​វិញ​ហើយ និង​ប្រកាសថា កិច្ចប្រជុំ​នៅ​បរទេស ទទួលបាន​ជោគជ័យ​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រមុខ​រដ្ឋាភិបាល មកដល់​កម្ពុជា​វិញ​ហើយ និង​ប្រកាសថា កិច្ចប្រជុំ​នៅ​បរទេស ទទួលបាន​ជោគជ័យ​
12, Oct 2018 , 2:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ បាន​មកដល់​កម្ពុជា​វិញ​ហើយ នៅ​រសៀល​ម៉ោង​២ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​បានបញ្ចប់​កិច្ចប្រជុំ​នៅ​ប្រទេស​ជប៉ុន​និង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ចំណាយពេល​៥​ថ្ងៃ គឺ​ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១០ ខែតុលា នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០​។ ក្រោយមក គណៈប្រតិភូ​កម្ពុជា ក៏​ហោះ​ចេញពី​ប្រទេស​ជប៉ុន ទៅ​ចូលរួម​វេទិកា​កំពូល​របស់​ថ្នាក់ដឹកនាំ​អាស៊ានជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ វេទិកា​នេះ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១ ខែតុលា​។ 
 
«​កិច្ចប្រជុំ​ទាំងពីរ​ប្រទេស​នេះ គឺ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ដោយ​ក្នុងនោះ​ថ្នាក់ដឹកនាំ​មេគង្គ​-​ជប៉ុន និង​ថ្នាក់ដឹកនាំ​អាស៊ាន​បាន​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់ សំដៅ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​កិច្ចសហប្រតិបត្តិការ ជំរុញ​ផែនការ​យុទ្ធសាស្ត្រ​ថ្មីៗ បង្កើន​នូវ​ការតភ្ជាប់ លើកកម្ពស់​សុខមាលភាព​ប្រជាជន ធ្វើយ៉ាងណា​ដើម្បី​ភាព​រីកចម្រើន​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក​»​។ នេះ​ជា​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​៕ 
 

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com