អត្ថបទពាណិជ្ជកម្ម
សាលាអន្តរជាតិលើននីងចាំងហ្គល ប្រគល់ថវិកាសប្បុរសលើកទី៤ តាមរយៈមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា
× សាលាអន្តរជាតិ លើននីងចាំងហ្គល បានរៀបចំកម្មវិធីប្រមូលមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈការជួយជំរុញលើកទឹកចិត្តសិស្ស ឲ្យមានស្មារតីចេះជួយគ្នា និងមានសាមគ្គីភាពគ្នា។ សាលាអន្តរជាតិ លើននីងចាំងហ្គល គឺជាសាលាអន្តរជាតិតែមួយគត់នៅកម្ពុជាដែលទទួលបានសិទ្ធិហ្រេ្វនឆាយមកពីប្រទេសកាណាដា ក្នុងការផ្ដល់ជូននូវការអប់រំកម្រិតស្ដង់ដារខ្ពស់បំផុត និងត្រូវបានទទួលស្គាល់ដោយសាលាលើននីង ចាំងហ្គលប្រទេសកាណាដា និងក្រសួងអប់រំ យុវជន និង កីឡានៃប្រទេសកម្ពុជា។
ដើម្បីចូលរួមចំណែកជួយសង្គ្រោះជីវិតកុមារ ដែលត្រូវការការព្យាបាលជាចាំងបាច់ លោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិ លើននីង ចាំងហ្គល បានផ្ដួចផ្ដើមរៀបចំកម្មវិធីរៃអង្គាសថវិកាសប្បុរសធម៌ជាលើកទី៤ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការលក់សំបុត្រ ចូលរួមកម្មវិធីចែកសញ្ញាបត្រ និងការសម្ដែងសិល្បៈ របស់សិស្សានុសិស្សនៅសណ្ឋាគារ Sofitel កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ។
ថវិកាដែលប្រមូលបានពីការលក់សំបុត្រទាំងអស់ពីមាតាបិតា និងអាណាព្យាបាលរបស់សិស្សានុសិស្ស ព្រមទាំង គណៈគ្រប់គ្រងសាលា មានសរុបចំនួន៨,០០០ដុល្លារ។ ថវិកាទាំងអស់នេះ ត្រូវបានប្រគល់ជូនទៅមូលនិធិគន្ធបុប្ផា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។ មកទល់ពេលនេះ សាលាអន្តរជាតិ លើននីង ចាំងហ្គល បានបរិច្ចាគថវិកាសរុបជាង ២៥០០០ដុល្លារ ជូនទៅដល់ខាងមន្ទីរពេទ្យគន្ធបុប្ផា។
នៅក្នុងពេលប្រគល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា លោក លី វីរៈ បានអំពាវនាវដល់សាធារណៈជនឲ្យបន្តជួយមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកម្ពុជាដែលខ្វះខាត ឲ្យទទួលបាននូវការព្យាបាលដោយមិនគិតថ្លៃ ព្រោះកុមារដែលមានសុខុមាលភាពល្អ គឺជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិនៅពេលអនាគត។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សាលាអន្តរជាតិលើននីងចាំងហ្គល សូមប្រសិទ្ធិពរជ័យ ដល់សប្បុរសជន និងក្រុមគ្រួសារទាំងអស់សិស្សានុសិស្ស ដែលបានចូលរួមក្នុងកម្មវិធីរៃអង្គាសថវិកាសប្បុរសធម៌របស់សាលា ក៏ដូចជាសប្បុរសជនដែលបានជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
ស្នាមញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា!
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com