ជាតិ
វីដេអូ
របរ​ធ្វើ​នំ​បញ្ចុក​តាមបែប​ប្រពៃណី ស្ទើរតែ​បាត់បង់​!
31, Oct 2018 , 9:49 am        
រូបភាព
ដោយ: ថ្មីៗ
​មកដល់​សម័យ​បច្ចេកវិទ្យា​នេះ ការធ្វើ​នំ​បញ្ចុក​តាមបែប​ប្រពៃណី​របស់​ខ្មែរ​មួយ​នេះ ស្ទើរតែ​បាត់បង់​។ ប៉ុន្តែ ភូមិ​ព្រះ​ដាក់ ជា​ភូមិ​មួយ​ដែល​ល្បីល្បាញ​ក្នុងការ​ធ្វើ​នំ​បញ្ចុក​តាមបែប​ប្រពៃណី ដោយនៅ​ប្រើ​ត្បាល់កិនម្សៅ​ដោយ​ដៃ​, ប្រើ​ត្បាល់ជាន់ ឬ​ត្បាល់ក្ដឿង​សម្រាប់​ជាន់​បុក​ម្សៅ បន្ទាប់មក​គេ​យក​ម្សៅ​នោះ​ដាក់​ក្នុង​ប៉ែន រួច​សង្កត់​ឱ្យចេញ​ជា​សរសៃ​នំ​បញ្ចុក ឬ​ហៅថា រោយនំបញ្ចុក​។ អ្នកភូមិ​ព្រះ​ដាក់​មួយចំនួនធំ ជា​អ្នក​ប្រកបមុខរបរ​ធ្វើ​នំ​បញ្ចុក​លក់​។​

 
​អ្នកស្រី សឿង ហ៊ុ​ប ជា​អ្នកធ្វើ​នំ​បញ្ចុក​ដ៏​ល្បី​ម្នាក់​នៅ​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ របរ​ធ្វើ​នំ​បញ្ចុក​នេះ អ្នកស្រី​វ័យ​៥៣​ឆ្នាំ​រូបនេះ ចេះ​ពី​ម្ដាយ​របស់​អ្នកស្រី​តាំងពី​អាយុ ១៥​ឆ្នាំ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កូនៗ​របស់​អ្នកស្រី​ក៏បាន​បន្តធ្វើ​នំ​បញ្ចុក​តាមបែប​ប្រពៃណី​មួយ​នេះ​មកដល់​សព្វថ្ងៃ​។​

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចតទៅ​៖ 

 
​ក្នុង​មួយថ្ងៃ​អ្នកស្រី ហ៊ុ​ប ធ្វើ​នំ​បញ្ចុក​បោះ​ឲ្យ​អតិថិជន​ចាប់ពី​២០ ទៅ​៥០​គីឡូក្រាម តាម​ការបញ្ជាទិញ របស់​ពួកគេ ដោយ​ក្នុង​មួយ​គីឡូក្រាម​មានតម្លៃ ២​ពាន់​រៀល​។ មុខរបរ​ប្រពៃណី​មួយ​នេះ បាន​ជួយ​ឱ្យ​ជីវភាព​គ្រួសារ​របស់​ស្ត្រី​ដែលមាន​បទពិសោធន៍​ធ្វើ​នំ​បញ្ចុក​ជាង​៣៨​ឆ្នាំ​រូបនេះ មាន​ភាពល្អប្រសើរ​ជា​បន្តបន្ទាប់ ដូចជា​បាន​សង់ផ្ទះ​ថ្មី និង​ផ្គត់ផ្គង់​ការសិក្សា​របស់​កូន​។​
 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕
 













 

Tag:
 ​នំ​បញ្ចុក​
  មុខរបរ​ប្រពៃណី​
  សៀមរាប​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com