ពីនេះ ពីនោះ
យុវវ័យសម័យឥឡូវនិយមប្រើពាក្យ «កប់ សារីរីរី» ដែលចាស់ៗមិនយល់
× នៅក្នុងវចនានុក្រមខ្មែរគ្មានពាក្យ «កប់ សារីរីរី» ដូចនឹងយុវវ័យកំពុងតែនិយមប្រើសព្វថ្ងៃនោះទេ។ ប៉ុន្តែពាក្យនេះ ត្រូវបានបង្កើតឡើងដោយយុវវ័យដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យចាស់ៗពិបាកយល់។
ពាក្យថា «កប់ សារីរីរី» នេះត្រូវបានយុវវ័យជាច្រើននិយាយតៗគ្នា ក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាំងការឆ្លើយឆ្លងគ្នាក្នុងmessagerក្តី ទាំងក្នុងcomment ឬក្នុងStatusក្តី គឺសុទ្ធតែប្រើពាក្យនេះជាទម្លាប់ទៅហើយ។
យុវវ័យប្រើពាក្យ «កប់ សារីរីរី» ចង់សំដៅលើអ្វីមួយដែលអស្ចារ្យ ឡួយ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល ជាដើម។ សម្រាប់ពាក្យនេះ យុវវ័យ មិនមែនគ្រាន់តែប្រើក្នុងបណ្តាញសង្គមហ្វេសប៊ុក សូម្បីនៅតាមទីសាធារណៈ សឹងតែប្រើពាក្យនេះគ្រប់ៗមាត់ទៅហើយ។
ការពិតពាក្យ ថា «កប់» មិនមានន័យថាឡួយដូចតែយុវវ័យបានថានោះទេ ក្នុងវចនានុក្រមខ្មែរបានពន្យល់ពាក្យ «កប់» មានន័យថា បង្កប់ឲ្យលិចបាត់មើលមិនឃើញ ដូចជាកប់ខ្មោច កប់ប្រាក់ជាដើម។ ចំណែក«សារីរីរី» ជាពាក្យដែលគ្មានន័យពិតប្រាកដដែរ ។ ប៉ុន្តែយុវវ័យសម័យឌីជីថលនេះ ហាក់ដូចជាមិនខ្វល់ពាក្យនេះ ថាមានន័យ ឬមិនមានន័យយ៉ាងណាទេ ដឹងតែម្យ៉ាងថាពួកគេប្រើពាក្យនេះ ក្នុងន័យថាជាពាក្យទាន់សម័យសម្រាប់យុវវ័យ។
ក្រៅពីពាក្យនេះ ក៏នៅមានពាក្យជាច្រើនទៀតដែលយុវវ័យ និយាយខុសពីវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។ ពាក្យទាំងនោះមានដូចជា ខប់ៗ, កប់លូ, លក់សណ្តែកដី, វុលៗ, ឡួយកប់, ៤១៤១។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com