កីឡាជាតិ
ជាតិ
សម្តេច ស ខេង ផ្តល់​ថវិកា​២០​លាន​រៀល​ដល់​ក្រុម​សូ​ហ្វ​តិ​ន្នី​ស ក្រោយ​ឈ្នះ​មេដាយ​អាស៊ាន​១០
12, Oct 2018 , 8:59 pm        
រូបភាព
ដោយ:
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានផ្តល់​ថវិកា​ចំនួន​២០​លាន​រៀល​ដល់​ក្រុមកីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ដើម្បី​ជាការ​លើកទឹកចិត្ត ក្រោយ​ពួកគេ​ដណ្តើមបាន​មេដាយ​ចំនួន​១០​ពី​ព្រឹត្តិការណ៍ SEA Soft Tennis Championship 2018 ដែល​រៀបចំ​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។​

 
​ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី​កីឡា​សូ​ហ្វ​តិ​ន្នី​ស ដែល​បាន​សាង​ភាពល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ ក្រោយ​ដណ្តើមបាន​មេដាយមាស​២ ប្រាក់​៣ និង​សំរឹទ្ធ​៥ ពី​ព្រឹត្តិការណ៍ SEA Soft Tennis Championship 2018 សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានផ្តល់​ថវិកា​ចំនួន​៥០​លាន​រៀល​។ ថវិកា​ទាំងនេះ​ត្រូវបាន​លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ប្រគល់ជូន​ក្រុម​កីឡាករ​សូ​ហ្វ​តិ​ន្នី​ស កាលពី​ព្រឹក​ថ្ងៃទី​១២ ខែតុលា នៅ​ទីស្នាក់ការ​ក្រសួងមហាផ្ទៃ​។   


 
​លទ្ធផល​ជារួម កម្ពុជា​ឈរ​ចំណាត់ថ្នាក់​លេខ​២​ក្នុងចំណោម​៦​ប្រទេស​ចូលរួម​។ សម្រាប់​ព្រឹត្តិការណ៍​ដែល​រៀបចំ​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​ពីថ្ងៃ​ទី​៥-៧ ខែតុលា​នេះ កម្ពុជា​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​១៤​រូប​(​ស្រី​៦)​ឲ្យ​ចូលរួម​។  ប្រតិភូ​កីឡា ដែល​ដឹកនាំ​ដោយ​លោក ជា ប៊ុនហេង អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​នាំយក​មេដាយ​ទាំងនេះ​មកដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៨​។​
 
​កម្ពុជា​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​នេះ​ពីរលើក​រួចមកហើយ កាលពី​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០១៧ កម្ពុជា​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​វាយ​ជា​ក្រុម​បុរស ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​ហ្វីលីពីន​យ៉ាង​ប្រផិតប្រផើយ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ នៅ​ឆ្នាំ​២០១៦ នៅ​ម៉ាឡេស៊ី កម្ពុជា​ទទួលបាន​មេដាយប្រាក់​លើ​វិញ្ញាសា​វាយ​ជា​ក្រុម​នារី​៕ 
 


 

Tag:
 ​សូ​ហ្វ​តិ​ន្នី​ស​
  SEA Soft Tennis Championship
© រក្សាសិទ្ធិដោយ thmeythmey.com