អត្ថបទពាណិជ្ជកម្ម
​វេជ្ជបណ្ឌិត​ជាតិ​-​អន្តរជាតិ​ជាច្រើនរូប បាន​ត្រៀមខ្លួន​ជាស្រេច​ចែករំលែក​ចំណេះដឹង នៅក្នុង​ពិព័រណ៍​«​សម្ភារ​ត្រៀម​សម្រាល​»
12, Oct 2018 , 5:25 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ហាង​បេ​ប៊ី​អោត​ឡេ​ត បានរៀបចំ​ពិព័រណ៍​ដ៏​សំខាន់​មួយទៀត គឺ​ពិព័រណ៍​«​សម្ភារ​ត្រៀម​សម្រាល​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ និង​ទី​២៧ ខែតុលា​ខាងមុខនេះ នៅ​បេ​ប៊ី​អោត​ឡេ​ត​សាខា​ទួលគោក​។ នៅក្នុង​ពិព័រណ៍​ដ៏​សំខាន់​សម្រាប់​អ្នក​ម្តាយ​ដែល​កំពុង​ពពោះ​នេះ នឹងមាន​ការចូលរួម​ចែករំលែក​ចំណេះដឹង ពី​វេជ្ជបណ្ឌិត​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប ក្នុងនោះ​ក៏មានដែរ​វេជ្ជបណ្ឌិត​ជនជាតិ​ជប៉ុន​មកពី​មន្ទីរពេទ្យ Sunrise Japan នៅក្នុង​ប្រទេស​កម្ពុជា  និង​វេជ្ជបណ្ឌិត​ជនជាតិ​ថៃ ពី​មន្ទីរពេទ្យ Piyavate Hospital នៅក្នុង​ប្រទេស​ថៃ​។​
 
​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​លើស​ការរំពឹងទុក នៃ​ការរៀបចំ​«​ពិព័រណ៍​ម្សៅ​ទឹកដោះគោ​»​កាលពី​ចុងខែ​កញ្ញា​កន្លងទៅ ឥឡូវនេះ ហាង​បេ​ប៊ី​អោត​ឡេ​ត បានរៀបចំ​ពិព័រណ៍​ដ៏​មាន​សារៈសំខាន់​មួយទៀត​សម្រាប់​អ្នក​ម្តាយ​ដែល​កំពុង​ពពោះ​ទាំងអស់​។ ពិព័រណ៍​នោះ​គឺ​«​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​» ដែល​នឹង​រៀបចំ​នៅ​ថ្ងៃទី ២៦ និង​ទី​២៧ ខែតុលា​ខាងមុខនេះ នៅ​ហាង​បេ​ប៊ី​អោត​ឡេ​ត សាខា​ទួលគោក​តែមួយគត់ ចាប់ពី​៨​ព្រឹក ដល់​ម៉ោង ៨​យប់​។​
 
​បើតាម​លោក វាល​សុន ឃីម នាយក​គ្រប់គ្រង​ទីផ្សារ​នៃ​ហាង​បេ​ប៊ី​អោត​ឡេ​ត ការតាំង​ពិ​ព័រ​ណ៌​«​ត្រៀម​សម្រាល​»​នៅពេល​ខាងមុខនេះ នឹងមាន​ការចូលរួម​ពី​វេជ្ជបណ្ឌិត​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប ដើម្បី​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​អ្នក​ម្តាយ​ពពោះ អ្នក​ម្តាយ​ទើប​សម្រាលកូន​ដល់​អ្នកចូលរួម ជាពិសេស​អ្នក​ម្តាយ​កំពុង​ពពោះ​ទាំងអស់​។  លោក វាល​សុន ឃីម បញ្ជាក់​ដូច្នេះ​៖«​យើង​មាន​វេជ្ជបណ្ឌិត​ជនជាតិ​ថៃ ដែល​ឧបត្ថម្ភ​ដោយ​មន្ទីរពេទ្យ Piyavate Hospital នៅក្នុង​ប្រទេស​ថៃ និង​វេជ្ជបណ្ឌិត​ជនជាតិ​ជប៉ុន ដែល​ឧបត្ថម្ភ​ដោយ​មន្ទីរពេទ្យ Sunrise Japan នៅក្នុង​ប្រទេស​កម្ពុជា​យើង​ចូលរួម ហើយ​ក៏មាន​វេជ្ជបណ្ឌិត​ក្នុងស្រុក​ចូលរួម​ចែករំលែក​ចំណេះដឹង​ផងដែរ​»​។ 
 
​ក្រៅពីនេះ  ក៏មាន​ផងដែរ​តំណាង​ក្រុមហ៊ុន​លក់​ផលិត​ទារក​និង​កុមារ​ជាច្រើន​ចូលរួម មាន​មានដូចជា ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​,​ដប​ទឹកដោះ​,​សម្លៀកបំពាក់​ទារក និង​កុមារ​, ក្រដាស​សើម និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ផ្សេងៗ​ជាច្រើន​ទៀត​។ នេះ​បើតាម​លោក វាល​សុន ឃីម​ដដែល​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​«​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​»​នៅ​ថ្ងៃទី​២៦ និង​ទី​២៧ ខែតុលា​ខាង​មុ​នេះ​ក៏មាន​កម្មវិធី​ដើរ​ម៉ូត​កុមារ​ផងដែរ ហើយ​អ្នក​ម្តាយ អាច​ជ្រើសរើស​សម្ភារ​សម្រាប់​ស្វាគមន៍ #LittleOne នៅក្នុង​ពិព័រណ៍​បាន​ទៀតផង​។ ជាពិសេស អ្នកចូលរួម និង​ទិញ​ទំនិញ​នៅក្នុង​ថ្ងៃនោះ និង​មានឱកាស​ឈ្នះ​រង្វាន់​ភ្លាម ជាមួយ​ការចាប់​ផ្សងសំណាង​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​។ 
 
​គួរ​កត់សម្គាល់ថា បេ​ប៊ី​អោត​ឡេ​ត តែងតែ​រិះរក​នូវ​អ្វីដែល​ល្អៗ ជាពិសេស​វិធីសាស្ត្រ​ងាយស្រួល​ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន មក​ចែករំលែក​ដល់​លោកឪពុក​អ្នក​ម្តាយ​គ្រប់រូប​។ អ្វីដែល​កាន់​ពិសេស និង​ងាយស្រួល​ទៀត​នោះ គឺ​ហាង​បេ​ប៊ី អោត​ឡេ​ត បាន​បង្កើត​គេហទំព័រ​មួយ www.bbocambodia.com សម្រាប់​ឲ្យ​អតិថិជន​ស្វែងរក និង​ទិញ​សម្ភារ​នានា​ពី​ហាង​បេ​ប៊ី អោត​ឡេ​ត បាន​ពី​គ្រប់​ទីកន្លែង គ្រប់ពេលវេលា និង​ងាយស្រួល​ជាទីបំផុត​។ គេហទំព័រ​នេះ ក៏​កំពុងតែ​ពេញនិយម​ប្រើប្រាស់ ពី​អតិថិជន​ផងដែរ​។ សម្រាប់​ព័ត៌មាន​លម្អិត ទាក់ទង​តាម​លេខ​ទូរ​សព្ទ 017 222 978 ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com