កីឡាជាតិ
ជាតិ
ជយោ​! Bravo! កីឡាការិនីប៉េតង់ អ៊ុន ស្រី​យ៉ា ឈ្នះ​ពាន Trophee L’Equipe នៅ​បារាំង​
12, Oct 2018 , 10:00 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡាការិនីប៉េតង់ អ៊ុន ស្រីយ៉ា បាន​ក្លាយ​ជាម្ចាស់ពាន Trophee L'Equipe នៅបារាំង ក្រោយឈ្នះកីឡាការិនីជើងចាស់ Marie-Christine Virebayre នៃក្រុម​ម្ចាស់ផ្ទះ ១៣-៦ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នា​ថ្ងៃទី១២ ខែតុលា នេះ។



អត្ថបទទាក់ទង

អ៊ុន ស្រី​យ៉ា ស្ថិតនៅក្នុង​ពូ​ល B ដោយ​បើកឆាក​ចាញ់​កីឡាការិនី​ដា​ណឺ​ម៉ាក Katrine Junge Olsen ១៣-១១ ប៉ុន្តែ​បាន​ស្តារ​មុខមាត់​វិញ ពេល​ជួប​កីឡាការិនី​អ៊ីតាលី Jessica Ratteni ក្នុង​ជ័យជម្នះ ១៣-១ ។​


​នៅ​វគ្គ​ជម្រុះ​បន្ត ស្រី​យ៉ា ត្រូវ​តទល់​ជាមួយ​កីឡាការិនី​ទុយ​នី​ស៊ី Mouna Beji ដោយបាន​យកឈ្នះ​ក្នុង​លទ្ធផល ១៣-៦ ដើម្បី​ឡើង​បន្តទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​កីឡាការិនី​ថៃ Nantawan Fueangsanit​ ដោយឈ្នះក្នុងលទ្ធផល ១៣-៧។​

​ស្រី​យ៉ា បាន​បន្ត​យកឈ្នះ​កីឡាការិនី​ជើងចាស់​បារាំង Marie-Christine Virebayre នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នាំ​ឲ្យ​កម្ពុជា ទទួលបាន​ពាន​​ទី​ពីរ ពី​ព្រឹត្តិការណ៍ Trophée L'Equipe នេះ​៕



Tag:
 ប៉េតង់
  អ៊ុន ស្រីយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com