សេដ្ឋកិច្ច
អន្តរជាតិ
តម្លៃក្រុមហ៊ុន Amazon, Netflix និង Gucci មានកំណើនខ្ពស់ ខណៈហ្វេសប៊ុកធ្លាក់ចុះ
× ជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំដែលហ្វេសប៊ុកមិនស្ថិតក្នុងចំណោមក្រុមហ៊ុនដែលមានកំណើនតម្លៃ។ នេះបើតាមចំណាត់ថ្នាក់ម៉ាកល្បីៗលើពិភពលោក Best Global Brands 2018 ដែលសិក្សាដោយក្រុមហ៊ុន Interbrand របស់អាមេរិក។
ការគណនាបានបង្ហាញថា ក្រុមហ៊ុនហ្វេសប៊ុករបស់លោក Mark Zuckerberg ធ្លាក់តម្លៃ៦ភាគរយក្នុងរយៈពេល១ឆ្នាំកន្លងមក ស្របពេលដែលតម្លៃក្រុមហ៊ុន Amazon, Netflix និង Gucci មានការឡើងខ្ពស់ដ៏គួរឲ្យកត់សម្គាល់ បើទោះបីជាក្រុមហ៊ុនទាំងនេះ មិនអាចប្រជែងយកចំណាត់ថ្នាក់កំពូលតារាង ពី Apple និង Google ក្នុងនាមជាក្រុមហ៊ុនម៉ាកល្បីជាងគេលើពិភពលោកក៏ដោយ។
ក្រុមហ៊ុនចំនួន២០ដែលមានតម្លៃកើនឡើងខ្ពស់នៅឆ្នាំ២០១៨នេះរួមមាន Amazon កើន៥៦ភាគរយ Netflix កើន៤៥ភាគរយ, Gucci កើន៣០ភាគរយ Salesforce និង Louis Vuittion កើន២៣ភាគរយ។ ក្រុមហ៊ុន PayPal មានកំណើត២២ភាគរយ MasterCard និង Adobe កើន១៩ភាគរយ។
ក្រុមហ៊ុនផ្សេងទៀតដែលមានកំណើតចុះពី១៨ភាគរយ ទៅ១៣ភាគរយរួមមាន Caterpillar, Ferrari, Adidas, Corona Extra, Microsoft, Apple, Visa, Mermes, Dior, Huawei, Accenture និង Santander។ Sony, Starbucks និង Google ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលមានកំណើនតម្លៃ១០ភាគរយ។ ផ្ទុយទៅវិញ GE មានតម្លៃធ្លាក់ចុះ២៦ភាគរយ និងហ្វេសប៊ុកធ្លាក់៦ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com