កីឡាជាតិ
ជាតិ
ពាន Trophee L’Equipe៖ ក្រោយ​ទម្លាក់​ម្ចាស់ផ្ទះ​បារាំង​២​រូប សុខ ចាន់​មាន ចាញ់​ថៃ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
12, Oct 2018 , 11:00 pm        
រូបភាព
ដោយ: ថ្មីៗ
​កីឡាករ​ប៉េតង់ សុខ ចាន់​មាន បាន​ប្រកួត​ចាញ់​កីឡាក​កីឡាករ​ថៃ Thanakorn Sangkaew ក្នុងការ​ប្រកួត​ឯកត្តជន​ដណ្តើមពាន​រង្វាន់ Trophee L’Equipe ដែល​រៀបចំ​ដោយសារ​សារព័ត៌មាន​កីឡា L’Equipe ដ៏​ល្បីល្បាញ​របស់​បារាំង​។​



អត្ថបទទាក់ទង

​នៅក្នុង​ពូ​ល B សុខ ចាន់​មាន បាន​យកឈ្នះ​កីឡាករ​ទុយ​នី​ស៊ី Mohamed Khaled Bougriba ក្នុង​លទ្ធផល ១៣-៩  បន្ទាប់​បាន​យកឈ្នះ​កីឡាករ​ជើងចាស់​បារាំង Philippe Quintais មុននឹង​បន្ត​បំបាក់​កីឡាករ Dylan Rocher នៃ​ក្រុម​ម្ចាស់ផ្ទះ​ម្នាក់ទៀត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ កីឡាករ​ថៃ បាន​នាំមុខ ចាន់​មាន ជា​បន្តបន្ទាប់​រហូត​ទទួលបាន​ជ័យជម្នះ​។ លទ្ធផល​នេះ ធ្វើ​ឲ្យ​កម្ពុជា​ខកខាន​ឱកាស​ដណ្តើមពាន​ទី​បី​ក្នុង​ព្រឹត្តិការណ៍ Trophee L’Equipe បន្ទាប់ពី កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ឈ្នះ​លើ​វិញ្ញាសា​វាយ​គូ​នារី និង អ៊ុន ស្រី​យ៉ា ឈ្នះ​លើ​វិញ្ញាសា​ទោល​ផ្នែក​នារី​៕


Tag:
 ប៉េតង់
  សុខ ចាន់មាន
© រក្សាសិទ្ធិដោយ thmeythmey.com